adverise with khmeread Bale presser ronaldo microphone main

Gareth Bale ខំប្រឹង​ទប់​សំណើច​សឹង​ចុកពោះ​មិនឱ្យ​ចេញ​ក្រៅ ពេល​គេ​សួរ​អំពី Ronaldo ដែល​ច្រឡំ​គប់​ក្បាល​មេក្រូ​ចោល

    ​តារា​ឆ្នើម​ទាំងពីរ​នេះ​បាន​ផ្ទេរ​ទៅកាន់​អធិរាជ​ស Real Madrid ក្នុងតម្លៃ​លើសពី ៨០​លាន​ផោន (​ជាង​១០០​លាន​ដុល្លារ​) ។ ពួកគេ​ទាំងពីរ​បានឈ្នះ​ពាន Champions League នៅ​ទីនោះ​ជាមួយគ្នា​។​

​    ​បច្ចុប្បន្ន ពួកគេ​នឹង​ក្លាយទៅជា​គូបដិបក្ខ​នៅក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​អឺរ៉ុប Euro 2016 ពេល​វែ​ល​ប៉ះ​ព័រ​ទុយ​ហ្គា​ល់​នៅ​យប់​ថ្ងៃ​ពុធ​នេះ​។​

​    ​គួរឱ្យ​ស្តាយ​យប់​នេះ​ពួកគេ​មិនមែនជា​មិត្ត​រួម​ក្រុម​ដូច​បង​ដូច​ប្អូន​នៅ​អធិរាជ​ស​នោះទេ តែ​វា​ជា​ជំនួប​ស៊ីសាច់ហុតឈាម​រវាង Ronaldo និង Bale​។​

​    ​ប៉ុន្តែ​នៅពេល​អ្នកកាសែត​សួរ​អំពី Ronaldo ដែល​ច្រឡំ​គ្រប់​ក្បាល​មេក្រូ​ដោយ​ចៃដន្យ Bale បាន​ឆ្លើយតប​បែប​ផ្ទុះសំណើច​ទប់​មិន​ជាប់ តែ​ខំប្រឹង​ទប់ ហើយ​និយាយ​យ៉ាង​ដូច្នេះ​ថា ឥឡូវ​យើង​មិនមែនជា​អ្នក​ចិត្តសាស្ត្រ​ទេ ប៉ុន្តែ​សំណើច​របស់ Bale បាន​បង្ហាញថា ប្រតិកម្ម​របស់ Ronaldo មិនមែនជា​រឿង​ធម្មតា​ដូចដែល Bale យល់ឃើញ​នោះឡើយ​៕ 

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់