adverise with khmeread 71a32389 6785 426d a8ea 801e82620ea8

ចោរ​ភ្ជង់​ប្លន់​យក​ម៉ូតូ Zoomer -X ពី​ក្មេងស្រី​ម្នាក់​បានសម្រេច​នៅ​សង្កាត់​កា​កាប​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​មួយ​ដើម បានធ្វើ​សកម្មភាព​ភ្ជង់​គំរាម​ប្លន់​យក​ម៉ូតូ ម៉ាក Zoomer-X ស៊េរី​ថ្មី​មួយគ្រឿង​ពី​ក្មេងស្រី​ម្នាក់​ទើបនឹង​ចេញពី​រៀន​ភ្លេង​នៅ​សាលា​ជ័យ​ថា​វី។​

    អំពើ​ប្លន់​ប្រដាប់​អា​វុ​ធ​ខាងលើនេះ កើតឡើង​កាលពី​វេលា​ម៉ោង៨ ​និង​១០​នាទី​យប់​ថ្ងៃទី៥ កក្ក​ដា ឆ្នាំ២០១៦ នៅ​ចំណុច​ផ្លូវ​បេតុង ​ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កកាប ខណ្ឌ​ពោធិ​សែន​ជ័យ។​

    ប៉ូលិស​និយាយថា ក្មេងស្រី​រងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ ហេង ស្រី​នុត អាយុ​១៧ឆ្នាំ មុខរបរ​សិស្សសាលា​សន្ធរម៉ុក ស្នាក់នៅ​ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ រីឯ​ម៉ូតូ​ដែល​បាត់បង់​ម៉ាក Zoomer -X  ពណ៌ ស ស្លាក​លេខ 1FO-0171។​

    ក្មេងស្រី​រងគ្រោះ ​បាន​ប្រាប់​ប៉ូលិស​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ រូបនាង​បានចេញ​ពី​រៀន​នៅ​វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ហើយ​បាន​បន្តទៅ​រៀន​ភ្លេង​នៅ​សាលា​ជ័យ​ថា​វី​បាក់​ទូក។ លុះ​ចប់​ម៉ោង​រូបនាង ជិះ​ម៉ូតូ​ត្រឡប់មកផ្ទះ​វិញ។​

    ខណៈ​ជិះ​មកដល់​ចំណុច​ផ្លូវបត់​ចូល​ផ្ទះ ភូមិ​ប៉ប្រក​ខាងជើង​ក៏មាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​សង់​សេ​១២៥ ពណ៌​ខ្មៅ​មិន​ចាំ​ស្លាក​លេខ តាម​មកពី​ក្រោយ កាក់​ពីមុខ​ម៉ូតូ ស្រែក​ឱ្យ​ឈប់​ហើយ​ជនសង្ស័យ​ម្នាក់​ដែល​ជិះ​ពីក្រោយ​បាន​ដក​កាំភ្លើងខ្លី​មួយ​ដើម​មិន​ស្គាល់​ម៉ាក មក​ភ្ជង់​ឱ្យ​នាង​ចុះ​ពី​ម៉ូតូ រួច​ជនសង្ស័យ​បាន​ឡើង​ជិះ​ចេញទៅ​បាត់​តែម្តង។​

    ក្រោយពេល​កើតហេតុ ជនរងគ្រោះ​បាន ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​កា​កាប ដើម្បី​កំណត់​មុខសញ្ញា តាម​ចាប់​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​៕

 

adverise with khmeread

មតិយោបល់