adverise with khmeread 855d2ff3 c4c7 4d03 9443 ecdd6c1e2f09

ឃាត់ខ្លួន​ប្តី​ប្រពន្ធ​២​នាក់ ករណី​ចែកចាយ​គ្រឿងញៀន​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២​នាក់​ប្រុស​ម្នាក់​ស្រី​ម្នាក់​ជា​ប្តី​ប្រពន្ធ​ត្រូវបាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​កន្ទោក​បង្ក្រាប​ចាប់​ឃាត់ខ្លួន​បាន​ក្រោយពី​មាន​កិច្ចសហការ​ពី​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ និង​ដកហូត​បាន​ថ្នាំញៀន​៦​កញ្ចប់​ និង​សម្ភារៈ​មួយចំនួនទៀត។​

    ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៦​ព្រលប់​ថ្ងៃទី​៥​ ខែកក្កដា ​ឆ្នាំ​២០១៦ ​ស្ថិតនៅ​ផ្ទះជួល​លេខ​F០៧​ជាន់​ទី​៣ បន្ទប់​លេខ​៧ បុរី​សែន​មនោ​រម្យ​ ភូមិ​កន្ទោកជើង​ សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទាំង​២​នាក់ ប្តី​មានឈ្មោះ​ ជឹម សាក់ អាយុ​៣០​ឆ្នាំ ​មុខរបរ​លក់​ទឹកត្រី​ក្រុមហ៊ុន​ស៊ី​ខេ​អេ ស្នាក់នៅ​កន្លែងកើតហេតុ​មាន​ស្រុកកំណើត​ភូមិ​បឹង​ព្រះ ​ឃុំ​ពោធិ៍​ឫស ស្រុក​បាភ្នំ ខេត្តព្រៃវែង មាន​ប្រពន្ធ​ឈ្មោះ សុ ភិ​និ​ត អាយុ​២៣​ឆ្នាំ​មុខរបរ​សន្តិសុខ​ឯកជន​។​ សមត្ថកិច្ច​ដកហូត​បា​ន​ថ្នាំញៀន​ចំនួន​៦​កញ្ចប់​១​ធំ  ៥​តូច និង​សម្ភារៈ​សម្រាប់​ប្រព្រឹត្តល្មើស​មួយចំនួនទៀត។​

    ប៉ូលិស​បន្តថា មុន​ឃាត់ខ្លួន​ជនសង្ស័យ​បន្ទាប់ពី​កម្លាំង​ប៉ូលិស​មាន​កិច្ចសហការ​ល្អជា​មួយ បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ហើយ​ក្រោយពី​មាន​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ ជុំវិញ​ជនសង្ស័យ ពាក់ព័ន្ធ​ទៅនឹង​ករណី​ជួញដូរ​គ្រឿងញៀន ទើប​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​កន្ទោក​ចុះទៅ​បង្ក្រាប​ចាប់​ជនសង្ស័យ បាន​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ និង​ដកហូត​បាន​ថ្នាំញៀន។​

    ក្រោយពី​ឃាត់ខ្លួន​បាន ជនសង្ស័យ​ខាងលើ​ត្រូវបាន នាំទៅ​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​ផ្នែក​ជំនាញ អធិការដ្ឋាន​ខណ្ឌ​ដើម្បី ចាត់ការ​បន្តទៅ​តាម​នី​តិ​វិធី​៕

 

adverise with khmeread

មតិយោបល់