12312312

ភ្ញៀវទេសចរណ៍ជនជាតិកាណាដាដេកស្លាប់ក្នុងផ្ទះសំណាក់រ៉ូយ៉ាល់

     ភ្នំពេញ ៖ បុរស​ជនជាតិ​កាណាដា​ជា​ភ្ញៀវ​ទេសចរណ៍​ត្រូវបាន​គេ​ប្រទះ​ស្លាប់​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី ល្ងាច​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ក្នុង​បន្ទប់​លេខ ០១ ជាន់​ទី​១ ក្នុងផ្ទះ​សំណាក់ "​រ៉ូយ៉ាល់​" ផ្ទះ​លេខ​៩១E0 ផ្លូវ​ក្រុម​៤១ ភូមិ​៩ ស្រុក​ផ្សារកណ្ដាល​ទី​២ ខណ្ឌដូនពេញ ។​
    ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ Ryan Earl Roy Joseph ភេទ​ប្រុស អាយុ​៧០​ឆ្នាំ មុខរបរ​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​កាណាដា​កាន់​លិខិតឆ្លងដែន​លេខ CA204341​។​
    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ មិត្ត​ភ័ក្ដិ​របស់​ជនរងគ្រោះ​នៅ​បន្ទប់​លេខ​០៣ ជាន់​ទី​១ បាន​ទៅ​គោះទ្វារ​បន្ទប់​ជនរងគ្រោះ​ហើយ​នៅតែ​មិនឃើញ​បើកទ្វារ​ឲ្យ​។​បន្ទាប់មក​ក៏​តេ​ទូរស័ព្ទ​មិន​លើក​ទៀត ហើយក៏​ទៅ​ហៅ​ផ្ទះសំណាក់​មក​គាស់​ទ្វារ​បន្ទប់​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​លើ​ឥដ្ឋ​ក្បែរ​គ្រែ​ក្នុង​បន្ទប់​ទៅហើយ​។​
     ភ្លាមនោះ​ម្ចាស់ផ្ទះ​បាន​រាយការណ៍​ប្រាប់​ប៉ូលិស​ប៉ុស្តិ៍​ផ្សារកណ្ដាល​ទី ២ ហើយ​សមត្ថកិច្ច​ចម្រុះ​បាន​ចុះមក​ពិនិត្យ​រួច​សន្និដ្ឋាន​ការ​របស់​ការិយាល័យ​ក្រុង​និង​គ្រូពេទ្យ​តុលាការ ថា "​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​គាំងបេះដូង​"​។​
    បច្ចុប្បន្ន​សម្ភារ​:​ប្រើប្រាស់​របស់​ជនរងគ្រោះ​ប្រគល់​ឲ្យ​ការិយាល័យ​អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ រីឯ​សាកសព​តម្កល់ទុក​នៅ​ពេទ្យរុស្ស៊ី ៕​

មតិយោបល់