96beeb9f aea6 414f 8b09 cc55ea6375d9

កំពុង​ចែក​លុយ​គ្នា​ប៉ូ​លិ​សេ​វ៉ៃខ្នោះ​២​នាក់ សង្ស័យ​ករណី​ឆក់​កាបូប​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​អន្តរាគមន៍​ខណ្ឌ​ពោធិ​សែន​ជ័យ ល្បាត​ឃាត់​បាន​ជនសង្ស័យ​២​នាក់ រួម​នឹង​កាបូបស្ពាយ​របស់​ស្ត្រី​មួយ​មាន​ដាច់​ខ្សែ​កាបូប និង​លុយ​មួយចំនួន ឃាត់​មក​សួរ​នាំនៅ​ប៉ុស្តិ៍​កា​កាប​។​

    សកម្មភាព​ឆក់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង១០ ​និង​៣០​នាទី​យប់​ថ្ងៃទី៥ កក្កដា ឆ្នាំ២០១៦ នៅ​ចំណុច​ដីឡូត៍​ចោល​មួយកន្លែង​នៅក្បែរ​កា​រ៉ា​ស់​សូ​គី​ម៉ិ​ច ភូមិ​ប៉ប្រក់​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ទី​១-​ឈ្មោះ គឹម សុខ​ហេង អាយុ២៤​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​ស្រុក កោះ​សុទិន ខេត្តកំពង់ចាម និង​ទី​២-​ឈ្មោះ រ៉ុ​ប សុភា ​អាយុ​២៣​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​ក្រាំងធ្នង់ មាន​ស្រុកកំណើត​នៅ​ស្រុក​សន្ទុក ខេត្តកំពង់ធំ។ ដោយឡែក​ម៉ូតូ​ដែល​ពួកគេ​ជិះ​ធ្វើ​សកម្មភាព​ម៉ាក MSX ពណ៌​លឿង​លាយ​ខ្មៅ អត់​មាន​ស្លាក​លេខ​។​

    ប៉ូលិស​បានឱ្យដឹងថា មុនពេល​ឈានដល់​ឃាត់ កម្លាំង​បាន​ជិះ​ល្បាត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី លុះខ​ណៈ​មកដល់​ចំណុចកើតហេតុ ក៏​ប្រទះ​ជន​ទាំង​២​នាក់​ឈរ​នៅក្បែរ​ម៉ូតូ កំពុងតែ​ចែក​លុយ​គ្នា។​

    ឃើញ​ដូច្នេះ កម្លាំង​បាន​ចូលទៅ​សួរនាំ បន្ទាប់មក​ក៏​ឃើញ​ខ្សែ​កា​កាប​ពណ៌​ខ្មៅ​មួយ​នៅក្រោម​ម៉ូតូ កម្លាំង​កាន់តែ​សង្ស័យ​ក៏​បញ្ចាំង​ពិល​ដើររក​ជុំ​វិញ​នោះ ឃើញ​កា​បូប​ពណ៌​ខ្មៅ​ក្រវាត់ចោល ហើយ​នៅក្នុង​កាបូប​មាន​ក្រែ​ម​ម្សៅ​មួយ​កំ​ប្លេ​និង​អត្តសញ្ញាណប័ណ្ណ​មនុស្ស​ស្រី​១​សន្លឹក ឈ្មោះ ឌុ​ច ស្រីរ័ត្ន មាន​ស្រុកកំណើត​នៅ​ភូមិ​ដូង ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ រួមជាមួយ​និង​លុយ​មួយចំនួនទៀត​ដែល​ជនសង្ស័យ​ទើបនឹង​យក​ពី​កា​កាប​នោះ​ទុក​នៅក្នុង​ហោប៉ៅ​។​

    ក្រោយពេល​កើតហេតុ​ជនសង្ស័យ​រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​ប៉ូលិស​បញ្ជូនទៅ​ប៉ុស្តិ​កា​កាប ដើម្បី​ធ្វើការ​សាកសួរ​នាំ​តាម​និតិ​វិធី​ច្បាប់។ ប៉ូលិស​ក៏​សូម​អំពាវនាវ​ដល់​ម្ចាស់កា​កាប​ដែលមាន​អត្តសញ្ញាណប័ណ្ណ​ដែលមាន​ឈ្មោះ​ដូចខាងលើ​មក​សាកសួរ​នៅ​ប៉ុស្តិ៍កា​កាប​ដើម្បី​ដឹង​ពី​ដំណើររឿង៕

 

មតិយោបល់