adverise with khmeread Mourinho hodgson

Jose Mourinho បើក​សមរភូមិ​បាញ់បោះ​សេរី​ទៅលើ Arsene Wenger និង Roy Hodgson នៅ​សន្និសីទកាសែត​បិសាច​ក្រហម​ដំបូង​របស់ខ្លួន​

    ​Jose Mourinho កំពុង​មមាញឹក​ខ្លាំង​ក្នុងនាម​ជា Jose ចាស់​ដូច​កាល​នៅ Chelsea ក្នុង​សន្និសីទកាសែត​ម្សិលមិញ​នេះ​។ គាត់​បានប្រកាស​ជា​ផ្លូវការ​ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Manchester United ដែល​ឃើញ​គាត់​គ្រវី​កន្សែង​តំណាង​ក្លឹប​បិសាច​ក្រហម​ផងដែរ​។​

​    ​ប៉ុន្តែ​ជាធម្មតា​ទេ​ឱ្យតែ​បើក​សន្និសីទកាសែត​ដំបូង តា​ម្នាក់នេះ​តែងតែមាន​វោហា​ស័ព្ទ​បាញ់​មិនចេះចប់​នោះឡើយ​។​

​    ​គ្មានអ្វី​ងឿងឆ្ងល់​នោះឡើយ គោលដៅ​របស់គាត់​ដែល​ត្រូវ​បាញ់​នោះ​គឺ​មិត្ត​ចាស់​របស់ខ្លួន Arsene Wenger​។​

​    ​ឆ្លើយតប​ទៅនឹង​សំណួរ​ដែល​បាន​ចោទសួរ​ថា​តើ​គាត់​នឹង​ស្ថិតនៅក្រោម​សម្ពាធ​ដែល​បាន​ផ្តល់ជូន​នៅក្នុង​ទឹកដី  Old Trafford ដែរ​ទេ គាត់​បាន​តប​មកវិញ​ថា "​មាន​គ្រូបង្វឹក​ខ្លះ លើកចុងក្រោយ​ដែល​ពួកគេ​ឈ្នះ​ពាន​គឺ​កាលពី ១០​ឆ្នាំមុន​។ ខ្ញុំ​ឈ្នះ​ពាន​មួយ​កាល​មួយ​ឆ្នាំមុន​កន្លងទៅ​"​។​

​    ​គ្មាន​ចំណុច​ណាមួយ​បញ្ជាក់ថា គាត់​បាន​ចង់​និយាយ​សំដៅ​ទៅលើ​អ្នកចាត់ការ​ទូទៅ​ក្រុម​កាំភ្លើង​ធំ​ទេ ប៉ុន្តែ​រឿង​មួយ​នេះ​ប្រិយមិត្ត Arsenal និង Chelsea ប្រហែលជា​ដឹង​ច្បាស់​ដូច​ថ្ងៃ​អ៊ីចឹង មិនចាំបាច់​បកស្រាយ​ច្រើន​ទេ​។ 

​    ​ហើយ​គាត់​មិនបាន​បញ្ឈប់​វា​ត្រឹមតែ​ប៉ុន​ហ្នឹង​នោះទេ​។​

​    ​បន្ទាប់មក​គាត់​បាន​បើក​ការវាយប្រហារ​ចំៗ​ទៅលើ​ល្បែង​គ្មាន​ការទទួលខុសត្រូវ​រប​ស់​អតីត​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ទើបនឹង​លាលែង​តំណែង Roy Hodgson ដែល​សម្រេចចិត្ត​ដាក់ Wayne Rooney នៅ​តំបន់​ខ្សែការពារ​កណ្តាល​។​

​    ​Mourinho បាន​និយាយថា "​គាត់ (Rooney) នឹង​ជា​កីឡាករ​ពាក់អាវ​លេខ ៩​ម្នាក់ ឬ​គាត់​នឹង​ជា​កីឡាករ​ពាក់អាវ​លេខ ១០ លេខ​៩​កន្លះ​។ មិនមែន លេខ​៦ និង​មិនមែន​សូម្បីតែ​លេខ ៨​ឡើយ​"៕

adverise with khmeread
ប្រភព៖ dreamteam

មតិយោបល់