adverise with khmeread 511ce4b5 8d75 4ca3 b116 febf0d864b3f

ឆក់​កាបូប​បានសម្រេច​ភ័យ​ពេក​បើក​ម៉ូតូ​បុក​បា​រ៉ា​សបែកក្បាល​ស្លាប់​ម្នាក់ និង​ម្នាក់ទៀត​សន្លប់​ឈឹង​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​បែកក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម​នៅនឹងកន្លែង​កើតហេតុ​ ដោយសារ​បើក​ម៉ូតូ​បុក​បា​រ៉ា​ស​ធ្លាក់​ពីលើ​ម៉ូតូ និង​ម្នាក់ទៀត​ត្រូវ​ប្រជាពលរដ្ឋ​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​សន្លប់​ស្តូកស្តឹង បន្ទាប់ពី​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​សង្សារ​មួយគូ​បានសម្រេច​តែ​គេច​មិន​រួច ត្រូវបាន​ម្ចាស់​ដេញតាម​ពីក្រោយ​តាំងពី​ចំណុច​មុខ​វិទ្យាល័យ​ស​ន្ឋ​រ​មុខ តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រហូតដល់​ម្តុំ​រង្វង់​មូល​កាំ​កូ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ កាលពី​វេលា​ម៉ោង​១០ ​និង​៥០​នាទី​យប់​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៦​។



    បើតាម​សម្តី​ជនរងគ្រោះ​ទាំង​២​នាក់​ដែលជា​សង្សារ​នឹង​គ្នា​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​ពួកគេ​បាននាំគ្នា​ចូលទៅ​ហូប​បង្អែម​នៅ​ម្តុំ​ផ្សារ​ថ្មី ។ បន្ទាប់ពី​ហូប​រួច​បាន​ជិះ​ម៉ូតូ​​ស្មាស ពណ៌ខ្មៅ ពាក់​ស្លាក​លេខ 1BP-8404 ជិះ​ឌុប​គ្នា​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​ទិសដៅ​ពី​កើ​តទៅ​លិច។​

    ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​និ​ច ព​ណ៌ស គ្មាន​ស្លាក​លេខ ជិះ​មកពី​ក្រោយ​ហើយ​បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​របស់ខ្លួន​បានសម្រេច តែ​ដោយ​ស្តាយទ្រព្យ​សម្បត្តិ​នោះគេ​ ក៏បាន​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ និង​បាន​ស្រែក​ឱ្យគេ​ជួយ​ដេញ​ផងដែរ​។ 

    ពេលនោះ​មាន​ប្រជាពលរដ្ឋ​ទាំង​រថយន្ត​ និង​ម៉ូតូ​ដេញតាម​ជនសង្ស័យ​ពីក្រោយ​រហូតដល់​ម្តុំ​រង្វង់​មូល​កាំ​កូ​ពួកគេ​ភ័យ​ពេក​បាន​ជិះ​ចូល​បា​រ៉ា​ស់ ហើយ​ជនសង្ស័យ​ដែលជា​អ្នក​ឌុប​មើល​បា​រ៉ា​ស់​ឃើញ​ឱ្យ​ផុត តែ​ជនសង្ស័យ​អង្គុយ​ពីក្រោយ​មើលមិនឃើញ​បាន​បុក​ចំ​កណ្តាល​មុខ​ពេញទំហឹង ធ្លាក់​ពីលើ​ម៉ូតូ​បែកក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម​តែម្តង​។​

    ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​ជិះ​ម៉ូតូ​ទៅ​ជាប់ផុង​នឹង​ដីខ្សាច់​ការដ្ឋាន​ក៏​ផ្តួល​ម៉ូតូ​ព្យាយាម​គេចខ្លួន តែ​ត្រូវ​ប្រជាពលរដ្ឋ​ដេញតាម​ទាន់​វាយ​ម្នា​ក់មួយ​ដៃ​មួយ​ជើង​សន្លប់​ស្តូកស្តឹង​។ ប៉ូលិស​នៅ​មិនទាន់​ស្គាល់​ជនសង្ស័យ​ឈ្មោះ​នៅឡើយ។​

    ក្រោយមក​សមត្ថកិច្ច​បា​ន​មកដល់​កន្លែងកើតហេតុ និង​បាន​ហៅ​រថយន្ត​សាមុយ​ដឹក​ជនសង្ស័យ​ដែល​របួសធ្ងន់​យកទៅ​សង្គ្រោះ និង​នាំ​ជនរងគ្រោះ​ទាំង​២​នាក់​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក។ ចំណែក​ជនសង្ស័យ​ដែល​ស្លាប់​យកទៅ​តម្កល់ទុក​នៅ​វត្ត​សំបួរមាស សង្កាត់​ដង្កោ ខណ្ឌដង្កោ៕

adverise with khmeread

មតិយោបល់