0baebd44 e4fb 4180 b5ff 219a9b17073e

ប៉ូលិស​ក្រុង​ប៉ោយប៉ែត ចុះបង្ក្រាប​ជន​គ្រឿងញៀន​៥​នាក់ ដកហូត​ថ្នាំ​១​កញ្ចប់​ធំ​

    បន្ទាយមានជ័យ ៖ កម្លាំង​ប៉ូលិស​ក្រុង​ប៉ោយប៉ែត នៅ​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៦​នេះ បាន​ចុះបង្ក្រាប​បទល្មើស​គ្រឿងញៀន ក្នុងផ្ទះ​ជួល​មួយ ស្ថិតនៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ ក្នុងនោះ​មាន​ស្រី​ម្នាក់ ដែល​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន ព្រមទាំង​បាន​ដកហូត​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ១​កញ្ចប់​ធំ និង​វត្ថុតាង​មួយចំនួនទៀត​។​

    ប៉ូលិស​បានឱ្យដឹងថា ដោយមាន​ការដឹកនាំ និង​សម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដែល​ទើប​ចូលកាន់​តំណែង​នៅថ្ងៃនេះ និង​បាន​ដឹកនាំ​ប្រតិបត្តិការ​ចុះបង្ក្រាប​សក​ម្ម​ភាព​គ្រឿងញៀន​នេះ ដោយបាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ ជាមួយនឹង​ថ្នាំញៀន​១​កញ្ចប់​ធំ និង​បន្ត​ស្វែងរក​មេក្លោង​បន្តទៀត ដើម្បី​យកមក​ផ្ដន្ទាទោស​តាមច្បាប់​។​

    បច្ចុប្បន្ន​ជន​ពាក់ព័ន្ធ​គ្រឿងញៀន​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​បន្ត​៕

មតិយោបល់