adverise with khmeread Poland v portugal quarter final uefa euro 2016

Ronaldo ជា​មនុស្ស​អាត្មានិយម​? គូប្រជែង​ស្ងាត់​មាត់​ដូច​គេ​ចុក ពេល​ឃើញ​វីដេអូ​មួយ​នេះ​

    ​អាត្មានិយម គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន មិនមាន​ចិ​ត្ដ​មេ​ត្ដា​ចំពោះ​មិត្ត​រួម​ក្រុម​របស់គាត់ ពាក្យ​ទាំងអស់នេះ​ត្រូវបាន​បោះ​មកលើ​តារាបាល់ទាត់​ឆ្នើម​របស់​អធិរាជ​ស Real Madrid គ្រប់ពេល​គ្រប់​វេលា​ពី​សំណាក់​អ្នកគាំទ្រ​ក្លឹប​គូប្រជែង​។ ប៉ុន្តែ​អ្នកនឹង​គិតថា​ខ្លួន​ខុសឆ្គង ពេល​ឃើញ​វីដេអូ​របស់ Cristiano Ronaldo មួយ​នេះ​។​

​    ​ជាមួយនឹង​លទ្ធផល ១-១ របស់​ព័រ​ទុយ​ហ្គា​ល់​ក្នុង​វគ្គ ៨​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​ទ្វីបអឺរ៉ុប Euro 2016 ជាមួយ ប៉ូឡូញ បន្ទាប់ពី​បញ្ចប់​ការប្រកួត ៩០​នាទី និង​ម៉ោង​បន្ថែម ១៥​នាទី​ពីរលើក វា​បាន​ឈានចូល​ទៅដល់​វគ្គ​ប៉េ​ណា​ល់​ទី​សម្រេចសេចក្តី​។​

​    ​ខណៈពេលដែល​តារាបាល់ទាត់​អាជីព​មួយចំនួន​មានការ​ភ័យខ្លាច​សម្រាប់​ព្រឹត្តិការណ៍​មួយ​នេះ ប្រសិនបើ​ពួកគេ​ខក​គ្រាប់​បាល់ វា​ទំនងជា​នឹង​អាច​លងបន្លាច​ពួកគេ​សម្រាប់​ឱកាស​ដ៏​សំខាន់​មួយ​នេះ​។​

​    ​មុន​បើកឆាក​បាល់​ប៉េ​ណា​ល់​ទី Ronaldo បាន​ជជែក​ជាមួយ​គ្រូបង្វឹក​ព័រ​ទុយ​ហ្គា​ល់​លោក Fernando Santos ហើយ​គាត់​បានសម្រេច​ចិត្ត​ឈាន​ជើង​ចូលទៅ​កាន់​ប្រអប់​ប៉េ​ណា​ល់​ទី​ដំបូង​គេ និង​ជម្នះ​ឱ្យ​គ្រូបង្វឹក​ដាក់​តារាបាល់ទាត់​មកពី​ក្លឹប Monaco កីឡាករ Joao Moutinho ឱ្យ​ស្ថិតនៅក្នុង​ជម្រើស​ដំបូង​សម្រាប់​ស៊ុត​ប៉េ​ណា​ល់​ទី​។​

​    ​គាត់​បាន​និយាយថា "​ស្វាហាប់​ឡើង​! តោះ​យើង​! ស្វាហាប់​ឡើង​! អ្នកនឹង​ផ្តួល​ពួកគេ​បាន ឆាប់​ឡើង​"​។​

​    ​មិន​ត្រឹមតែ​ការគ្រប់គ្រង​ដើម្បី​លើកទឹកចិត្ត​ឱ្យ Moutinho ទទួល​ឱកាស​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គាត់​ក៏បាន​ជំរុញ Moutinho ឱ្យ​ស៊ុត​ប៉េ​ណា​ល់​ទី​ទាំង​ទំនុកចិត្ត និង​សរសើរ​គាត់ ដោយ​មិន​ខ្វល់​ថា​ប្រសិនបើ​គាត់​បរាជ័យ មជ្ឈដ្ឋាន​ទូទៅ​នឹង​ត្របាញ់​ក្រសែភ្នែក​មកលើ​គាត់ (Ronaldo) នោះឡើយ​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់