adverise with khmeread E90ee12a 289b 42b2 8830 df4470076f2e

ឃាត់ខ្លួនជនបរទេស រស់នៅ​ខុសច្បាប់​ប្រុស​ស្រី​ចំនួន​០៧​នាក់ ​ក្នុងខេត្តសៀមរាប​

    សៀមរាប ៖ កម្លាំង​នគរបាល​ការិយាល័យ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​សហការ ជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋាន ស៊ើបអង្កេត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានធ្វើការ ចុះ​ត្រួតពិនិត្យ រដ្ឋបាល​ជនបរទេស នៅ​ការដ្ឋាន សំណង​ក្លឹប វាយ​កូន​ហ្គូ​ល ប៊ូ​យុង​ខោ​ន​ទ្រី​ក្លឹប ដែលមាន​ទីតាំង ស្ថិតនៅ ភូមិ​ត្រពាំងរុន សង្កាត់​អំពិល ក្រុង​-​ខេត្តសៀមរាប ដោយមាន​ការ សម្របសម្រួល​ពី​លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង អម​សាលា ដំបូង​ខេត្តសៀមរាប​ នៅវេលា​ម៉ោង​០៩ និង០០​នាទី​ព្រឹក​ ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៦​ ។​

    ​លោក​វរសេនីយ៍ទោ ជា គឹម​សាន ស្នងការរង ទទួល​ការងារ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានអោយដឹងថា ការចុះ​ត្រួតពិនិត្យ​ជនបរទេស នេះ​កម្លាំង នគរបាល​ចំរុះ បាន​រកឃើញ ជនបរទេស ប្រុស​ស្រី​ចំនួន​០៧​នាក់ ក្នុងនោះ​មាន​ជនជាតិ​ចិន​០២​នាក់ ស្រី​០១​នាក់ គ្មាន​ឯកសារ​ជាប់​ខ្លួន​, ជនជាតិ​កូរ៉េ​០៣​នាក់​ប្រុស គ្មាន​ឯកសារ ជាប់​ខ្លួន​០១​នាក់ ០២​នាក់​ទៀត​មាន​ឯកសារ​ត្រឹមត្រូវ ប៉ុន្តែ​ប្រើប្រាស់ ទិដ្ឋាការ​ដោយ ពុំមាន​ប័ណ្ណ​ការងារ និង​ជនជាតិ​វៀតណាម ប្រុស​០២​នាក់ គ្មាន​ឯកសារ​ជាប់​ខ្លួន​។​

    ​បច្ចុប្បន្ន ជនបរទេស ទាំង​០៧​នាក់ ខាងលើនេះ ត្រូវបាន​បញ្ជូនទៅ មណ្ឌលត្រៀម​បណ្ដេញចេញ​ប្រចាំ ព្រលាន​យន្តហោះ​អន្តរជាតិ សៀមរាប ដើម្បីធ្វើការ​សាកសួរ និង​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​៕

adverise with khmeread

មតិយោបល់