adverise with khmeread Flooded pigs2

លា​ទាំង​ទឹកភ្នែក​! កសិករ​ចិន​បង្ខំចិត្ត​បោះបង់ចោល​ជ្រូក ៦០០០ ក្បាល​ក្នុង​ទឹកជំនន់​កម្ពស់​ត្រឹម​ក​

    ​កសិករ​ខូចចិត្ត​ចិន​ម្នាក់នេះ​បាន​សម្រក់​ទឹកភ្នែក​ពេល​គាត់​បង្ខំចិត្ត​ទុកចោល​ជ្រូក ៦០០០ ក្បាល បន្ទាប់ពី​ទឹកជំនន់​ពន្លិច​ទ្រុង​ជ្រូក​របស់គាត់​។ នេះ​បើតាម​វេ​ប​សាយ​ដេលី​មែ​ល​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។​

​    ​អ្នកគ្រប់គ្រង​កសិដ្ឋាន​ចិន​ឈ្មោះ លី សៀវ​បូ បាន​ឱប​ជ្រូក និង​លា​ពួកវា​ទាំង​ទឹកភ្នែក ខណៈដែល​ជ្រូក​ទាំងនោះ​រង់ចាំ​អ៊ុត​មើល​ជោគវាសនា​របស់​វា​ក្នុង​ទឹក​កម្ពស់​លិច​ក​។ 

​    ​ក្រោយមក​បន្តិច ក្រុម​សង្គ្រោះបាន​ប្រវេប្រវា​ជួយ​ទាញ​បាន​ជ្រូក​ខ្លះ​ចេញពី​ទ្រុង ក្នុងនោះ​រួមទាំង​បុគ្គលិក​ធ្វើការ​នៅ​ក្រុមហ៊ុន​កសិកម្ម Xishang Group និង​អ្នកធ្វើការ​ស្ម័គ្រចិត្ត​នៅក្បែរនោះ​ផងដែរ​។ 

​    ​ជ្រូក​ទាំងនេះ​ជាប់​ក្នុង​ទឹកជំនន់ ២០ ម៉ោង​មុនពេល​ក្រុម​សង្គ្រោះ​ចូលមក​ដល់​។ គេ​មិនបាន​បញ្ជាក់​ច្បាស់​ថា​តើ​បាន​ជួយ​ជ្រូក​ប៉ុន្មាន​ក្បាល​នោះទេ​។ 

​    ​មុននេះ លោក​លី​បាន​អង្វរ​សាធារណជន​ទាំងអស់​សង្ឃឹម​ឱ្យជួយ​យក​ជ្រូក​គាត់​ទៅ​កន្លែង​សុវត្ថិភាព បន្ទាប់ពី​ជ្រូក​មួយចំនួន​ចាប់ផ្តើម​លង់ទឹក​ងាប់​៕

 
adverise with khmeread
ប្រភព៖ dailymail

មតិយោបល់