adverise with khmeread Reu italy vote copy

ម្ចាស់​ក្លឹប AC Milan និយាយថា​លក់​ក្លឹប​នេះ​ឱ្យទៅ​ក្រុមហ៊ុន​ចិន​ហើយ​

    ​យោងតាម​វេ​ប​សាយ BBC បានឱ្យដឹងថា អតីត​នាយករដ្ឋមន្ត្រី​អ៊ីតាលី លោក Silvio Berlusconi បាន​និយាយថា គាត់​បាន​លក់​ក្លឹប​បាល់ទាត់ AC Milan ទៅ​ក្រុមហ៊ុន​ចិន​ហើយ​។  

​    ​លោក Berlusconi ម្ចាស់​ក្លឹប​ក្នុង​ក្របខ័ណ្ឌ Serie A នេះ​បាន​ថ្លែងប្រាប់​រឿងនេះ​ដល់​កាសែត​ក្នុងស្រុក​កាលពី​ថ្ងៃ​អង្គារ​។ 

​    ​Berlusconi និយាយថា ក្រុមហ៊ុន​ចិន​នឹង​បង់លុយ​យ៉ាងតិច ៤៤១ លាន​ដុល្លារ​ក្នុង​រយៈពេល ២ ឆ្នាំ​បន្ទាប់ ដែល​អាចធ្វើឱ្យ​ក្លឹប​នេះ​មានតម្លៃ​សរុប​ជាង ៨២៨ លាន​ដុល្លារ​រាប់បញ្ចូល​ទាំង​បំណុល​។ 

​    ​លោក Berlusconi មិនបាន​បញ្ចេញ​ឈ្មោះ​ក្រុមហ៊ុន​ចិន​នោះ និង​បាន​និយាយថា "Milan ឥឡូវ​ចាប់ផ្តើម​ដំណើរ​របស់ខ្លួន​ឆ្ពោះ​ទៅខាង​ចិន​ហើយ​"​។ 

​    ​ទោះយ៉ាងណា កាសែត​ផ្សេងទៀត និយាយថា លក្ខខណ្ឌ​ព្រមព្រៀង​នៅ​កំពុង​បង្ហើយ​មិនទាន់​ចប់​នៅឡើយ​ទេ​៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់