adverise with khmeread Untitled

អ្នកបើក​យន្តហោះ​ម្នាក់​ថតរូប​ដ៏​កម្រ​និង​មិនគួរ​ឱ្យ​ជឿ​នៃ​ទិដ្ឋភាព​ព្យុះ​ផ្គរ​រន្ទះ​នៅ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច​ពីលើ​អាកាស​

    ​វា​គឺជា​រូបភាព​ព្យុះ​ផ្គរ​រន្ទះ​ដ៏​ទាក់ទាញ​បំផុត ដែល​យើង​មិន​ធ្លាប់​បានឃើញ​ពីមុន​នោះឡើយ​។​

​    ​ទិដ្ឋភាព​នេះ​ត្រូវបាន​ថត​ពី​យន្តហោះ នៅពេល​រន្ទះ​កំពុង​បាញ់ ហើយ​វា​បង្ហាញឱ្យឃើញ​ទាំង​ភាពឃោរឃៅ​របស់​បរិយាកាស​និង​សម្រស់​មាតា​ធម្មជាតិ​។​

​    ​រូបភាព​ត្រូវបាន​ថត​នៅលើ​មហា​ស​មុ​ទ្យ​ប៉ា​ស៊ី​ហ្វិ​ច​ពី​កាប៊ីន​យន្ដហោះ​។ អ្នក​ថតរូប​និង​ជា​អ្នកបើក​យន្តហោះ​លោក Santiago Borja និយាយថា​គាត់​បើក​ជុំវិញ​វា​នៅ​រយៈកម្ពស់ ១១,២ គីឡូម៉ែត្រ​តាមផ្លូវ​ឆ្ពោះទៅកាន់​អាមេរិក​ខាងត្បូង នៅពេល​គាត់​បាន​ថតរូប​ភាព​ដ៏​អស្ចារ្យ​នេះ​។​

​    ​គាត់​បាន​ប្រើ​កាមេរ៉ា Nikon D750 នៅលើ​យន្តហោះ Boeing 767-300 ៕

adverise with khmeread
ប្រភព៖ washingtonpost

អ្នកនឹងចូលចិត្ត

មតិយោបល់