adverise with khmeread Baidu2

ក្រុមហ៊ុន Baidu មាន​គម្រោង​ដឹក​អ្នកទេសចរ​ជុំវិញ​ទីក្រុង​បុរាណ​ចិន​តាម​រថយន្ត​បើក​ស្វ័យប្រវត្តិ​

    ​អ្នកទេសចរ​ដែល​ទៅ​ទីក្រុង​បុរាណ Wuzhen ឆាប់ៗ​នេះ​អាច​នឹង​ជិះ​មើល​ទេសភាព​ដោយ​ឥតគិតថ្លៃ​តាម​រថយន្ត​គ្មាន​មនុស្ស​បើក ខណៈដែល​ទីភ្នាក់ងារ​ទេសចរណ៍​ក្នុងស្រុក​មួយ​បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ជាមួយនឹង​ក្រុមហ៊ុន Baidu ។​

​    ​លោក Wang Jin ប្រធាន​ផ្នែក​បើកបរ​ដោយ​ស្វ័យប្រវត្តិ​របស់​ក្រុមហ៊ុន Baidu បាន​និយាយថា​ក្រុមហ៊ុន Baidu និង​ក្រុមហ៊ុន​ទេសចរណ៍ Wuzhen Tourism Co. កំពុង​សហការគ្នា​ដើម្បី​ស្វែងរក​មើលផ្លូវ​ណា​ដែល​ល្អ​បំផុត​សម្រាប់​រថយន្ត​គ្មាន​មនុស្ស​បើក ព្រមទាំង​ប្រ​តិ្ត​ប​តិ​ការ​ផ្សេងទៀត​ដូចជា តម្លៃ​និង​ចំនួន​រថយន្ត​ដែល​នឹងត្រូវ​ការ​។ ពេលនេះ​មិនទាន់មាន​កាលវិភាគ​ច្បាស់លាស់​នៅឡើយ​ទេ​អំពី​ពេលវេលា​ដែល​ពួកគេ​បើក​ដំណើរការ​សេវា​នេះ​។​

​    ​ទីតាំង​ប្រវត្តិសាស្ត្រ​មាន​អាយុកាល ១៥០០ ឆ្នាំ​ដែលមាន​ចម្ងាយ ១២៨ គីឡូម៉ែត្រ​ពី​ភាគ​ខាងលិច​ក្រុង​សៀង​ហៃ​នេះ ឥឡូវ​បាន​ក្លាយជា​កន្លែង​កំពុង​ងើបឡើង​វិញ​នៃ​ឧស្សាហកម្ម IT ក្នុងប្រទេស​ចិន​ផងដែរ​៕

adverise with khmeread
ប្រភព៖ shanghaiist

អ្នកនឹងចូលចិត្ត

មតិយោបល់