adverise with khmeread 1

UEFA ហាមកីឡាករ​នាំ​គ្រួសារ​ចូលមក​អបអរ​នៅលើ​ទីលាន​

    ​ការមើលឃើញ​នៃ​ការអបអរ​ជ័យជម្នះ​របស់​កីឡាករ​ក្នុង​ព្រឹត្តិការណ៍​ពាន​អឺរ៉ុប Euro 2016 នៅលើ​ទីលាន​ជាមួយនឹង​គ្រួសារ​របស់​ពួកគេ​អាចជា​រឿង​អតីតកាល​មួយ ខណៈដែល​ឥឡូវនេះ​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប UEFA មានបំណង​ចង់​ហាមឃាត់​ប្រជាជន​ធម្មតា​ដែល​មិនមាន​ភារកិច្ច​ចូលមក​កាន់​ទីលាន​ទៀតឡើយ​។​

​    ​ប្រធាន​ចាត់ចែង​ដំណើរ​ប្រជែង​ពានរង្វាន់​អឺរ៉ុប​លោក Martin Kallen បាន​លើកឡើងថា ហានិភ័យ​សន្តិសុខ​ជា​មូលហេតុ​ចម្បង​សម្រាប់​ការស្នើសុំ​របស់ UEFA ។​

​    ​លោក Martin បាន​បញ្ជាក់ថា "​យើង​មិន​ប្រឆាំងនឹង​វា​ទាំងស្រុង​នោះទេ ប៉ុន្តែ​យើង​ត្រូវមាន​ការប្រុងប្រយ័ត្ន និង​ធានា​ឱ្យបាន​នូវ​សន្ដិសុខ​សុវត្ថិភាព​"​។​

​    ​គាត់​បាន​បន្តទៀតថា "​វា​គឺជា​កម្មវិធី​ប្រជែង​ពានរង្វាន់​អឺរ៉ុប មិនមែន​ពិធីជប់លៀង​គ្រួសារ​នោះឡើយ​។ កីឡដ្ឋាន​មិនមែនជា​ទីកន្លែង​ដែលមាន​សុវត្ថិភាព​នោះឡើយ​សម្រាប់​កុមារ​តូចៗ​។ មានតែ​មនុស្ស​ដែលមាន​ការទទួលស្គាល់​ជា​ផ្លូវការ​ប៉ុណ្ណោះ​ដែល​អាចឈាន​ជើង​ចូល​ទីលាន មិន​សម្រាប់​នរណា​ផ្សេងទៀត​នោះឡើយ​"៕

ប្រភព៖ Marca

adverise with khmeread

មតិយោបល់