adverise with khmeread Reply

រឿង “Reply 1988” ទទួលបានការគាំទ្រខ្លាំងនៅចិន

           ភាពយន្តភាគកូរ៉េរឿង “Reply 1988” ទទួល​បាន​ការចូល​បើក​មើល​​១០០​លាន​វីយូ ក្នុង​រយៈ​ពេល​មិនដល់​មួយខែ​ផង ចាប់តាំងពី​បើក​ឲ្យ​ទស្សនា​ជា​ផ្លូវ​ការ​តាម​ប្រព័ន្ធ​អ៊ីនធើ​ណិត។

          គេហទំព័រ Aichi បា​ន​បង្ហាញថា ភាព​យន្ត​ភាគ​នេះ​ទទួល​បាន​ការចាប់​អា​រម្មណ៍​ខ្លាំង​ពីទស្សនិកជន​និង​ការបើក​មើល​សរុប​ជាង​១០០​លាន​វីយូសម្រាប់​ភាគ​ទី​១​ដល់​ភាគទី​២០។ រឿង “Reply 1988” ចេញផ្សាយ​ពីរ​ភាគ​ក្នុងមួយលើក​រៀង រាល់​ថ្ងៃសុក្រ​នៅ​លើ​គេហទំព័រ Aichi ។

          ភាព​យន្តផលិតថ្មី​ទី​៣នៃ​ភាព​យន្ត​ដើម “Reply” បច្ចុប្បន្ន​ស្ថិតនៅ​ចំណាត់​ថ្នាក់ទី​១​ បើធៀបនឹងភាពយន្តភាគផ្សេងទៀតនៅលើ​គេហទំព័រ Aichi ។ ភាគ ច្រើន​នៃទស្សនិកជន​ដែល​ចូល​បើក​មើល​គឺស្ថិតក្នុងវ័យ​ជំទង់​និង​លើ​២០​ឆ្នាំ​បន្តិច ដោយ​សារតែភាព​យន្ត​នេះ​សម្តែង​ដោយ​តារា​កូរ៉េ​វ័យ​ក្មេង។

          បន្ទាប់ពី​ទទួល​បាន​ការគាំទ្រ​ខ្លាំង​នៅ​កូរ៉េ រឿង “Reply 1988” នៅ​តែបន្ត​ទទួល​បាន​ការគាំទ្រ​ ហើយ​ទទួល​បាន​ការគាំទ្រ​រឹតតែខ្លាំងឡើង​នៅប្រទេស​ចិន៕

 

adverise with khmeread
ប្រភព៖ Viki

អ្នកនឹងចូលចិត្ត

មតិយោបល់