adverise with khmeread Ruby and michelle

តារាស្រីតៃវ៉ាន់ពីរដួងមានគម្រោងរៀបការ

តារា​ប្រុស​ស្រីពីរ​ដួង​របស់​តៃវ៉ាន់​ប្រកាស​ថា ពួកគេនឹង​ចូល​រោង​ការ​ក្នុង​ពេល​ឆាប់ៗនេះ។ តារា​ស្រី Michelle Chen បានបង្ហើបប្រាប់ថា នាងទទួល​បាន​លិខិតបញ្ចាក់អាពាហ៍ពិពាហ៍​ជាមួយនឹង​តារា​ភាព​យន្ត​ចិន​ដីគោក Chen Xiao ។ Chen វ័យ ៣២ឆ្នាំ បាននិយាយថា​នាងនិងមិត្តប្រុស Chen Xiao វ័យ២៨ឆ្នាំ​មាន​គម្រោង​រៀបការក្នុងពេលឆាប់ៗខាងមុខនេះ។ ៣០នាទី​ក្រោយ​ Ruby Lin បាន​ប្រកាស​ថា​ នាងនឹងរៀបការ​ជាមួយមិត្ត​ប្រុស Wallace Huo ។

 

ស្របពេលដែលតារាស្រី Ruby វ័យ​៤០​ឆ្នាំ​ លេចឮពាក្យ​ចរចាមអា​រ៉ាម​ថាកំពុង​មាន​ផ្ទៃពោះនោះ នាងបាន​ប្រកាស​តាម​រយៈ​ស្ទូឌីយោការងារ​របស់នាង​មុន​នេះថា នាង​នឹង​រៀប​ការ​ជាមួយ​មិត្ត​ប្រុស​វ័យ​៣៦​ឆ្នាំ​​ Wallace Huo ​។ Ruby បាននិយាយថា “​ប្រាកដណាស់ Wallace និង​ខ្ញុំ​នឹង​រៀបការ​ ហើយ​អរគុណចំ​ពោះ​​ការ​យក​ចិត្តទុក​ដាក់”។

 

ស្ទូឌីយោការងារ​របស់​ Wallace ក៏​បាន​សរសេរ​ផងដែរថា “​Wallace បា​ន​និយាយថា លោកទទួល​បាន​សំណួរ​ពីមិត្តភក្តិជា​ច្រើន។ ប្រាកដ​ណាស់ Ruby និង​ខ្ញុំ​នឹង​ចូល​រោង​ការ ហើយ​អរគុណចំពោះ​ការយក​ចិត្ត​ទុក​ដាក់”៕

adverise with khmeread
ប្រភព៖ ahmike

មតិយោបល់