adverise with khmeread 1

​មកដល់​ថ្មី​ទៀតហើយ​! Floyd ប្រមូល​យន្តហោះ​ផ្ទាល់ខ្លួន​យកមក​សម្ញែង និង​មាន​ផែនការ​ចង់​បើក​ក្លឹប​ស្រាត​នៅ Las Vegas

​    ​ពេលដែល​រហស្សនាមរ​បស់​អ្នក​គឺជា "Money" យន្តហោះ​ផ្ទាល់ខ្លួន​តែមួយ​ប្រហែលជា​អន់​ពេក​ហើយ​មើលទៅ​។​

​    ​Floyd Mayweather បាន​ប្រើប្រាស់​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ដើម្បី​សម្ញែង​ការប្រមូលផ្តុំ​យន្តហោះ​របស់ខ្លួន​ក្នុងការ​បង្អួត​ទ្រព្យសម្បត្តិ​ថ្មី​ចុងក្រោយ​បំផុត ពី​សំណាក់​អ្នក​ប្រដាល់​ដែល​នៅតែ​ជា​អត្ត​ព​លិ​ករក​ប្រាក់ចំណូល​ខ្ពស់​ជាងគេ​បំផុត​របស់​ពិភពលោក ទោះបីជា​បាន​ចូលនិវត្តន៍​កាលពី​ខែកញ្ញា​ក៏ដោយ​។​

​    ​Mayweather បាន​ឈរ​សម្ញែង​នៅលើ​កាំជណ្តើរ​យន្តហោះ​តម្លៃ​រាប់លាន​របស់ខ្លួន ជាមួយ​យន្តហោះ​ផ្សេងទៀត​ស្ថិតនៅ​ខាងក្រោយ​ខ្នង​។

​    ​តាម​ដឹង​អតីត​តារា​ប្រដា​ល់វ័យ ៣៩ ឆ្នាំ ដែល​រក​ចំណូល​ច្រើនជាង Manny Pacquiao ដល់​ទៅ ២០៨ លាន​ដុល្លារ​សម្រាប់​ការប្រកួត​កាលពី​ខែឧសភា ២០១៥ នោះ ល្បី​ណាស់​ខាង​លេង​ម៉ូត​ឡាន​ថ្លៃៗ​ទំនើបៗ ប៉ុន្តែ​បាន​បង្កើន​មធ្យោបាយ​ធ្វើដំណើរ​រឹតតែ​សម្បូរបែប​ក្រោយពេល​ចូលនិវត្តន៍ ពោលគឺ​ដើរ​ប្រមូល​ទិញ​យន្តហោះ​ផ្ទាល់ខ្លួន​ធុន​ទំនើបៗ​។​

​    ​ដោយមាន​ចំណង់​ចំណូលចិត្ត​នារី​រាំ​ស្រាត រូបគេ​ក៏មាន​គម្រោង​បើក​ក្លឹប​រាំ​ស្រាត​មួយ​ក្នុង​ទីក្រុង Las Vegas ផងដែរ​។ ហើយ​មួយវិញទៀត Mayweather បានទទួល​ស្គាល់​នាពេល​ថ្មីៗ​នេះ​ថា ខ្លួន​នឹង​ត្រឡប់មក​ប្រកួត​វិញ​ប្រសិនបើ​បាន​តម្លៃ​ខ្លួន​ថ្លៃ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់