Maxresdefault

Gareth Bale និង Ronaldo សុំ​ធ្វើ​សត្រូវ​ស៊ីសាច់ហុតឈាម​មួយ​យប់ ខណៈ​វែ​ល​ប៉ះ​ព័រ​ទុយ​ហ្គា​ល់​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​

​    ​យប់​នេះ​វេលា​ម៉ោង ២:០០ ព្រឹក​ព័រ​ទុយ​ហ្គា​ល់រ​បស់ Ronaldo នឹងត្រូវ​ប្រកួត​ជាមួយ​វែ​ល​របស់ Bale នៅ​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ Euro 2016​។ ក្រុម​ព័រ​ទុយ​ហ្គា​ល់​នៅ​ព្រឹត្តិការណ៍ Euro 2016 ឆ្នាំនេះ​គឺ​ខ្លាំង​ខាង​ចិត្តសាស្ត្រ ព្រោះ​មិនដែល​ឈ្នះ​ពេញ​តង់​យ៉ាងម៉េច​ទេ តែ​នៅតែ​បន្ត​ឡើង​វគ្គ​ជា​បន្តបន្ទាប់​។ បន្ទាប់ពី​ឆ្លង​ផុត​វគ្គ ១៦ ដោយ​ស៊ី​ជម្រើសជាតិ​ក្រូ​អាស៊ី ១-០ នៅ​ចុងក្រោយ​ក្នុង​ម៉ោង​បន្ថែម​មក​នោះ Ronaldo និង​មិត្ត​រួម​ក្រុម​ត្រូវ​រង់ចាំ​ដល់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​ទើប​អាច​ទម្លាក់​ប៉ូឡូញ​បាន​នៅ​វគ្គ ៨ ក្រុម​ចុងក្រោយ ហើយ​សរុប​ជារួម ព័រ​ទុយ​ហ្គា​ល់​មិនទាន់​ឈ្នះ​នៅ​ម៉ោង​ធម្មតា ៩០ នាទី​នៅឡើយ​ទេ​។ មិន​ថា​យ៉ាងណា​នោះទេ លទ្ធផល​គឺជា​រឿង​សំខាន់​របស់​ក្រុម​លោក Fernando Santos ដែល​នឹងត្រូវ​ប្រឈម​ការលំបាក​ខ្លាំង​ពេល​ប៉ះ​វែ​ល​ថ្ងៃនេះ​។ 

​    ​ជម្រើសជាតិ​វែ​ល​កំពុង​យីអ៊ុន​ឡើង​ស្រឺ​តៗ​ក្នុង Euro ឆ្នាំនេះ​។ ដោយ​បញ្ចប់​នៅ​លេខ ១ ក្នុង​ពូ​ល​នាំមុខ​អង់គ្លេស Gareth Bale និង កូនក្រុម​របស់ខ្លួន​បាន​បន្ត​បង្ហាញ​ខ្លាំង​គួរឱ្យ​ចាប់អារម្មណ៍ ខណៈដែល​ពួកគេ​ទម្លាក់​អៀរ​ឡង់ (១-០) និង​បន្ទាប់មក​ផ្តួល​បែលហ្ស៊ិក ៣-១ ដ៏​គួរ​ភ្ញាក់ផ្អើល​ក្នុង​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​។ 

​    ​ថ្ងៃនេះ​ខ្សែការពារ​ព័រ​ទុយ​ហ្គា​ល់ Pepe នឹង​ទទួលបន្ទុក​ធ្ងន់ធ្ងរ​ដើម្បី​ទប់​ទល់នឹង​សន្ទុះ​បាល់​ដាច់​មាត់​របស់​វែ​ល ដែល​លេង​សង់​តង់​គ្នា​ល្អ​បំផុត​។ Bale និង Ronaldo ត្រូវធ្វើ​សត្រូវ​នឹង​គ្នា​មួយ​យប់​នេះ​សិន ដើម្បី​ជួយ​ជាតិ​រៀងៗ​ខ្លួន ដូច្នេះ​ម្នា​ក់ណា​នឹងមាន​សំណាង​ជាង​?

​    ​* ចំណុច​គួរកត់សម្គាល់​រវាង​ក្រុម​ទាំងពីរ​
​    ​- ព័រ​ទុយ​ហ្គា​ល់​មិនទាន់​ឈ្នះ​នៅ​ម៉ោង​ធម្មតា ៩០ នាទី​នៅឡើយ​ទេ​ក្នុង ៥ ប្រកួត​មកនេះ​តែ​នៅតែ​អាច​ឡើង​វគ្គ​បន្តបន្ទាប់​។​
​    ​- ព័រ​ទុយ​ហ្គា​ល់​មាន​ខ្សែប្រយុទ្ធ​ស៊ុត​មិនសូវ​ច្បាស់​ទេ មកទល់ពេលនេះ​ស៊ុត​ខុស​គោលដៅ​ជា​មធ្យម ២០ ជើង​ទៅហើយ​។​
​    ​- វែ​ល​ពឹង​លើ Bale និង Ramsey តាំងពី​ដើមទី តែ​ថ្ងៃនេះ Ramsey ត្រូវ​ផ្អាក ដូច្នេះ​វែ​ល​ច្បាស់​ជា​ជួប​ការលំបាក​។​
​    ​- អវត្តមាន Ben Davies គឺជា​ការខាតបង់​ធំរ​បស់​វែ​ល​ថ្ងៃនេះ​។​
​    ​- ព័រ​ទុយ​ហ្គា​ល់​ទោះ​មិនទាន់​ឈ្នះ​នៅ​ម៉ោង​ធម្មតា ប៉ុន្តែ​ទម្រង់​ការពារ​ចាប់ផ្តើម​ខ្លាំង​ពីមួយ​ប្រកួត​ទៅមួយ​ប្រកួត ជាមួយ Pepe លេង​នៅ​ខាងក្រោម​។ 

​    ​យប់​នេះ វែ​ល​អវត្តមាន​ខ្សែបម្រើ​នាំ​លេង Ramsey ដូច្នេះ​ភាព​អស្ចារ្យ​ដូច​កាលពី​ផ្តួល​បែលហ្ស៊ិក​នឹង​មិនអាច​កើតឡើង​នៅ​កីឡាដ្ឋាន Stade de France នោះទេ ព្រោះ​ព័រ​ទុយ​ហ្គា​ល់​មាន​ខ្សែការពារ​រឹងមាំ Pepe និង Renato Sanches លេង​ចាប់​ដៃគូ​គ្នា​នៅ​ខាងក្រោម​។ លទ្ធផល​ចប់ ៩០ នាទី​អាច​នឹង​ស្មើគ្នា​ម្តងទៀត ប៉ុន្តែ​ដោយ​ផ្អែក​តាម​សភាពការណ៍​ជាក់ស្តែង និង​អវត្តមាន​កីឡាករ​សំខាន់ៗ​របស់​វែ​ល ព័រ​ទុយ​ហ្គា​ល់​ច្បាស់​ជាមាន​ប្រៀប​ជាង និង​អាច​ឡើងទៅ​វគ្គ​បន្តទៀត​៕

មតិយោបល់