adverise with khmeread 2

ខ្ញុំ​ចង់បាន​គ្រប់យ៉ាង​! Jose Mourinho ទទូចថា​បិសាច​ក្រហម​ត្រូវតែ​ជា​ក្លឹប​វាយ​សម្រុក​មិន​ដក​ដៃ​

    ​Jose Mourinho បានចាប់ផ្តើម​រជ្ជកាល​នៅ​បិសាច​ក្រហម Manchester United ដោយបាន​អះអាងថា​ក្លឹប​មាន​ភាព​ទន់ជ្រាយ​ជាខ្លាំង​តាំងពី​ការចូលនិវត្តន៍​របស់ Sir Alex Ferguson​។​

​    ​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ត្រូវបាន​ប្រកាស​ជា​ស្នង​តំណែង​របស់លោក Louis van Gaal ជា​ផ្លូវការ​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ​។

​    ​Mourinho មាន​គោលបំណង​ក្តាប់​យកពាន​លី​ក​កំពូល​អង់គ្លេស Premier League អំឡុង​យុទ្ធនាការ​ក្រោម​ការដឹកនាំ​របស់ខ្លួន និង​ព្យាយាម​ស្តារ​ក្លឹប​ដែល​សេសសល់​ពី​សម័យ​របស់ Van Gaal ដែល​កំពុង​នឹង​ដំណើរការ​នេះ​ឡើងវិញ ដោយ​អះអាងថា​លោក​នឹងមិន​លាក់បាំង​ពាក្យសម្តី ឬ​គំនិត​របស់លោក​នោះឡើយ​។​

​    ​អ្នកចាត់ការ​ថ្មី​របស់​បិសាច​ក្រហម​រូបនេះ​បាន​បញ្ជាក់ថា "​ខ្ញុំ​ចង់ឱ្យមាន​ភាពរឹងមាំ​ខ្លាំងក្លា​បន្ថែមទៀត និយាយ​រួម​ពួកយើង​ចង់​ឈ្នះ​។ អ្វី​ទៅជា​ការលេង​ល្អ​? វា​គឺជា​ស៊ុត​ច្រើន​គ្រាប់​ជាង​គូបដិបក្ខ ការ​បណ្តោយឱ្យ​ភ្លាត់​គ្រាប់​តិច ធ្វើឱ្យ​ប្រិយមិត្ត​អ្នកមាន​មោទនភាព​ដោយសារតែ​អ្នក អ្នក​ត្រូវ​ផ្តល់​គ្រប់យ៉ាង ហើយ​អ្នកនឹង​ឈ្នះ​។ វា​គឺជា​វត្ថុ​គ្រប់យ៉ាង​នៅក្នុងពេល​តែមួយ​។ ខ្ញុំ​ចង់បាន​គ្រប់យ៉ាង​។ ពិតណាស់​យើង​នឹង​មិនអាច​ទទួលបាន​គ្រាប់​យ៉ាង​នោះឡើយ ប៉ុន្តែ​យើង​ចង់បាន​ដូច្នោះ​។ កាលពី​ប៉ុន្មាន​ឆ្នាំមុន ភាពជោគជ័យ​គឺ​គ្រាន់តែ​ជា​ទម្លាប់​ធម្មតា​ប៉ុណ្ណោះ​។ ខ្ញុំ​ចង់ឱ្យ​កីឡាករ​ទាំងអស់គ្នា​បំភ្លេច​រយៈ​បី​ឆ្នាំ​ចុង​ក្រោយនេះ​ចោល​ឱ្យអស់​"៕

ប្រភព៖ ដេលីមែល

adverise with khmeread

មតិយោបល់