adverise with khmeread Index

ប៉ូលិសខេត្តប៉ៃលិនឃាត់ក្មេងទំនើង១៥នាក់ឲ្យធ្វើពលកម្មបោចស្មៅ

     ប៉ៃលិន ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប៉ូលិស​ខេត្ត​ប៉ៃលិន​ចុះ​ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​ក្មេង​ទំនើង​បាន​ចំនួន ១៥​នាក់ ផឹកស៊ី​ស្រវឹង​វាយ​គ្នា​លើ​សួនច្បារ​ទល់មុខ​សាលាខេត្ត​ប៉ៃលិន កាលពី​យប់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ ហើយ​ដាក់ពិន័យ​ឲ្យ​ធ្វើ​ពលកម្ម​នៅក្នុង​បរិវេណ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត មុននឹង​អប់រំ​តាម​នីតិវិធី ។​
    ប៉ូលិស​និយាយថា នៅពេលដែល​សមត្ថកិច្ច​ចុះ​ធ្វើការ​បង្ក្រាប ក្មេង​ទំនើង​ទាំងនោះ​បាន​តដៃ​ជាមួយ​សមត្ថកិច្ច​បណ្តាល​ឲ្យ​មន្ត្រី​ម្នាក់​រងរបួស​ស្រាល ។​ក្មេង​ទំនើង​ទាំងនោះ​មានឈ្មោះ​ហៅ​ដូចខាងក្រោម​៖១- អា​ហើម ២-​អា​ខ្វិត ៣- អា​ពុធ ៤- អា​សឿន ៥- អា​សេង ៦- អា​តឿ ៧- អា​ថេត ៨- អា​សែ ៩- អា​រុំ ១០- អន្ទិត​ព្រិល ១១-​អាតាប់ ១២- អាង៉ែត ១៣- អាវិត ១៤- អា​រី និង​១៥- អា​ម៉ៅ ស្នាក់នៅ​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​
     ប៉ូលិស​បន្តថា ករណី​សកម្មភាព​ក្រុម​ក្មេង​ទំនើង​ខាង​លើនេះ មិន​ធ្លាប់​កើ​ត​មាន​ឡើង​ក្នុង​ខេត្ត​ប៉ៃលិន​ពីមុនមក​ទេ ហើយ​ក្រុម​នេះ​មាន​ប្រភព​មកពី​ខេត្តកំពង់ឆ្នាំង​
​ដោយ​ធ្វើ​ដំណើរ​មកដល់​ខេត្ត​ប៉ៃលិន​ទើប​តែ​បាន ៣​ថ្ងៃ ខ្លះ​ទើបនឹង​មកដល់​ប៉ុណ្ណោះ ។​គោលបំណង​មក​ធ្វើការងារ​ជា​កម្មករ​ស៊ីឈ្នួល ដក​ដំឡូង​មី​ឲ្យ​គេ​។​
    បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​កំពុងធ្វើការ​អប់រំ និង​អនុវត្ត​ទៅតាម​និតិ​វិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់