adverise with khmeread Yoochun 13

កម្មណាស់ Yoochun! ទើបតែ​ត្រូវ​នារី​៥​នាក់​ចោទ​ពីបទ​រំលោភ ឥឡូវ​មាន​ស្ត្រី​ម្នាក់ទៀត​ចេញមុខ​ចោទថា​រំលោភ​ដែរ​

    ​ស្ត្រី​ម្នាក់ទៀត​បានចេញ​មក​ចោទប្រកាន់ Yoochun ពីបទ​រំលោភ​ផ្លូវភេទ ហើយ​ឥឡូវនេះ​ស្ត្រី​សរុប​យ៉ាងតិច ៦ នាក់​ហើយ​ដែល​ចោទប្រកាន់ Yoochun និង​ដាក់​ពាក្យបណ្តឹង​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​

​    ​យោងតាម​របាយការណ៍ ការ​រ៉ាយរ៉ាប់​របស់​ដើមចោទ​ចុងក្រោយ​អំពី​រឿងហេតុ​ជាមួយ Yoochun គឺ​ដូចគ្នា​បេះ​ដាក់​នឹង​ករណី​ស្ត្រី ៥ នាក់​ផ្សេងទៀត​។ របាយការណ៍​បន្ថែមទៀត​ថា Yoochun ក៏បាន​វាយ​នាង​ក្នុង​បន្ទប់ទឹក​ដែរ​។ របាយការណ៍​បន្តថា អ្នកចោទ​ប្រកាន់​ចុងក្រោយ​គឺជា​បុគ្គលិក​នៅ​កន្លែង​កម្សាន្ត​សម្រាប់​មនុស្សពេញវ័យ ដែល Yoochun ឧស្សាហ៍​ទៅជា​ញឹកញាប់ ហើយ​ថា​នាង​បាន​សម្ដែង​បញ្ចេញ​សាច់​ដងខ្លួន​ឱ្យ​គាត់​គយគន់​ទៀតផង​។​

​    ​ខណៈពេលដែល​ប៉ូលិស​កំពុង​ស៊ើបអង្កេត​ករណី​ចុង​ក្រោយនេះ មានការ​លាតត្រដាង​ថា ស្ត្រី​ដំបូង​ដែល​ចោទប្រកាន់ Yoochun បទ​រំលោភ​ផ្លូវភេទ​នោះ​ចាប់ផ្តើម​ចោទប្រកាន់​ឡើងវិញ​ម្ដងទៀត បើ​ទោះ​ការចោទប្រកាន់​នោះ​ត្រូវ​បិទ​កាលពី​ខែ​មុន​ក៏ដោយ​៕

adverise with khmeread
ប្រភព៖ koreaboo

មតិយោបល់