adverise with khmeread 2bf351db00000578 3221518 image a 177 1441311867008

Chelsea សម្លឹងឃើញខ្សែប្រយុទ្ធអ៊ីតាលី Graziano Pelle

          ខ្សែ​ប្រយុទ្ធ Graziano Pelle របស់​ក្លឹប Southampton នឹងក្លាយជាគោល​ដៅ​​របស់ក្លឹប​ Chelsea ​ប្រសិន​បើពួកគេ​ខកខាន​មិនអាច​ផ្ទេរ​ខ្សែប្រយុទ្ធ Alvaro Morata ពីក្លឹប​ Real Madrid​ បាន។ Chelsea ​ក៏កំពុងប្រឈម​មុខ​នឹង​ក្លឹបនៅ​ក្រប​ខណ្ឌ Chinese Super League របស់ចិនដែលប្រជែងយក​កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ​ផងដែរ។

​          Pelle ​លេងបាន​ល្អជាមួយនឹងក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ អំឡុង​ការ​ប្រកួត​ European Championship ។ Pelle នៅសល់​កិច្ច​សន្យា​មួយឆ្នាំ​ទៀត​​ជាមួយ​ Southampton ។ តែ​ Southampton ក៏ទទួលយកចំពោះ​សំណើ​សម្រាប់ខ្សែ​ប្រយុទ្ធ​របស់​ខ្លួនដែរនិង​ចង់លក់ Pelle ក្នុងតម្លៃ​១៦លាន​ផោន៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់