adverise with khmeread Romelu lukaku everton

Romelo Lukaku នឹងបន្តអនាគតរយៈពេលវែងជាមួយ Everton

          ខ្សែ​ប្រយុទ្ធ​ Romelu Lukaku បាន​ត្រៀម​ខ្លួន​ទម្លាក់ចោល​ការទាម​ទារ​របស់​ខ្លួន ក្នុង​ការ​ចូល​រួម​ជា​មួយក្លឹប​ដែល​លេងនៅ​ក្រប​ខណ្ឌ​ CL ពីព្រោះ​កីឡាករ​រូប នេះ​ជឿ​ថា វត្តមាន​របស់លោក Farhad Moshiri នៅ​ Eveton នឹងជួយពួកគេ​ឲ្យជាប់លេងនៅ​ក្រប​ខណ្ឌ​កំពូល​។

          Lukaku បាន​សម្រេចត្រៀម​ខ្លួន​បន្តអនាគត​ជា​មួយ​ក្រុម Everton ​តទៅ​ទៀត។ ​រង្វាន់​លើក​ទឹកចិត្ត​សម្រាប់ Lukaku អាចជា​កិច្ច​សន្យា​ថ្មី ដែល Everton គ្រោង​នឹង​ចរចា​នៅ​រដូវ​ក្តៅនេះ​ជុំវិញ​ការកែសម្រួល​លក្ខខណ្ឌ។ ក្លឹប Everton នឹង​ផ្តល់​ប្រាក់​ឈ្នួល​បន្ថែម ជា​ថ្នូរនឹង​ការប្តេជ្ញា​បន្ត​អនាគត​យូរ​អង្វែង​នៅ​ពហុកីឡា ដ្ឋាន Goodison Park របស់​ Lukaku។

          Lukaku គឺជា​កីឡាករដែល​រក​បាន​គ្រាប់បាល់ច្រើន​បំផុត​របស់​​ Everton ​នៅ​ក្របខណ្ឌ​ PL ហើយក៏ជាកីឡាករ​សំខាន់​នៅក្នុងផែនការ​របស់​លោក​ Ronald Koeman​ ផងដែរ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់