adverise with khmeread Fe154343 37aa 4602 a32b 24caaf3b7ac7

ស្ត្រី​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​បាញ់​១​គ្រាប់​ឱ្យ​របួស​មិនដឹង​មូលហេតុ​

    ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​បាញ់​នឹង​កាំភ្លើង​១​គ្រាប់​ត្រូវចំ​កែងជើង​ខាងឆ្វេង​ឱ្យ​រងរបួស ​ត្រូវបាន​សាច់ញាតិ​ដឹកយក​ទៅ​សង្គ្រោះ​ភ្លាមៗ ដែល​អំពើ​បាញ់ប្រហារ​ខាងលើនេះ​កើតឡើង​កាល​វេលា​ម៉ោង​១១​ និង​១០​យប់​ត្រូវ​និង​ទី​៥​ ខែ​កក្ក​ដា​ ឆ្នាំ​២០១៦​ ស្ថិត​តាម បណ្ដោយ​ផ្លូវ​បេតុង​លេខ​៤៣២ ក្រោយ​រោងចក្រ​ដែកគោល ក្នុង​សង្កាត់​បឹងទំពុន​ ខណ្ឌមានជ័យ។​

    ប៉ូលិស​និ​យ​ថា ស្ត្រី​រងគ្រោះ​ឈ្មោះ ​ប្រាក់ សុខ​ឃាង ​ភេទ​ស្រី ​អាយុ​៥២​ឆ្នាំ មាន​មុខរបរ​ធ្វើការ​រោងចក្រ​ស្នាក់នៅ​ផ្ទះជួល​ក្រោយ​រោងចក្រ​ដែកគោល បន្ទប់​លេខ​៤A។ ចំណែក​ប្ដី​ឈ្មោះ​ ធន​ ធឿន ​ភេទ​ប្រុស ​អាយុ​៥៥​ឆ្នាំ មានមុខ​របរ​ត់​ម៉ូតូឌុប​ស្នាក់នៅ​ជាមួយគ្នា។​

    យោង​តាមសម្តី​ជនរងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ​រូបគាត់​បា​នស​ម្រាក​ក្នុង​បន្ទប់​របស់គាត់​ដោយ​ចាំ​ប្ដី​យូរពេក​ព្រោះ​ប្ដី​របស់គាត់​ត្រូវបាន​បងប្អូន​នៅ​បន្ទប់​ជិតគ្នា​ហៅ​មក​ផឹកស៊ី​។ ខណៈពេល​នោះ​គាត់​បាន​ចេញពី​បន្ទប់​ដើរមក​ហៅ​ប្ដី​ទៅ​បន្ទប់​សម្រាក​ស្រាប​តែមាន​ជន​មិន​ស្គាល់មុខ​បាន​បាញ់​១​គ្រាប់​មិនដឹង​បាញ់​មកពី​ទីណា​ បណ្ដាលឱ្យ​ត្រូវ​កែងជើង​ខាងឆ្វេង​រងរបួស​មិនដឹង​ពី​មូលហេតុ​ ហើយត្រូវបាន​សាច់ញាតិ​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាៗ​។​

    ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះ​មកដល់​បានមក​សួរនាំ​ និង​ប្រមូល​វត្ថុតាង​ ដើម្បី​កំណត់​មុខសញ្ញា​ឈានទៅដល់​ចាប់ខ្លួន​ជនដៃដល់​មក​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕

adverise with khmeread

មតិយោបល់