adverise with khmeread 18j4wrmu2kea0jpg

អតីតតារាបាល់ទាត់ World Cup ជើងចាស់ចង់មានឈ្មោះជាគ្រូបង្វឹកនៅអង់គ្លេស

          អតីត​ខ្សែ​ប្រយុទ្ធក្លឹប Tottenham និងជាអតីត​តារាវើល​ខាប់​របស់អាល្លឺម៉ង់​លោក Jurgen Klinsmann ដែល​បច្ចុប្បន្ន​កំពុង​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​អាមេរិក​នោះ បានបង្ហើបប្រាប់ពីពេល​វេលា​របស់​លោកនៅ​ក្នុង​ប្រទេសអង់គ្លេស​ ហើយ​ថា វាពិតជា​មាន​ឥទ្ធិពល​ចំពោះ​អាជីព​របស់​លោក។ ​​លោក Jurgen បានបង្ហាញ​ក្តីស្រឡាញ់​របស់​លោក​ចំពោះ​ការ​ប្រកួត​នៅ​អង់គ្លេស​ក្នុងសៀវភៅ​ថ្មី​ Soccer Without Borders ដែល​គ្រោងនឹង​បោះពុម្ពផ្សាយ​នៅ​អាល្លឺម៉ង់​នៅ​ខែ​កញ្ញា​ខាង​មុខនេះ។

          ការអត្ថាធិប្បាយ​របស់​លោក​ធ្វើ​ឲ្យ​សហព័ន្ធបាល់ទាត់អង់គ្លេស​ចាប់​អារម្ម​ណ៍​ ខណៈ​ពួកគេ​ចាប់ផ្តើម​ស្វែង​រក​បេក្ខភាព​ថ្មី​មក​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អង់​គ្លេសនៅសប្តាហ៍​នេះ ហើយ​លោក Jurgen ស័ក្តិសម​នឹងការ​ងារ​នេះ ពីព្រោះ​លោក​អាចនិយាយភាសា​អង់គ្លេស​បាន​ល្អ និង​ស្គាល់​ក្រប​ខណ្ឌ​ PL​ច្បាស់។

          លោក Jurgen បាន​ចំណាយ​ពេល​ពីរ​រដូវកាល​ជាមួយ​ក្លឹប Tottenham​ បាន​​បញ្ជាក់ថា វាគឺជា​ពេល​វេលា​ដ៏​រីករាយ​បំផុតនៅក្នុង​អាជីព​ នៅពេល​លោក​មក​ដល់ប្រទេសអង់គ្លេស​ក្នុងឋានៈ​ជា​កីឡាករ​ល្បីម្នាក់​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់