adverise with khmeread Ht taxi money bostonpd hb 160705 12x5 1600

នៅ​សុខៗ អ្នក​បើកឡាន​តាក់ស៊ី​ម្នាក់​យកប្រាក់​ចំនួន ១៨៧.០០០ ដុល្លារ​ប្រគល់ឱ្យ​ប៉ូលិស​អាមេរិក​

    ​ប៉ូលិស​និយាយថា អ្នក​បើកឡាន​តាក់ស៊ី​នៅ Boston ម្នាក់​បានប្រគល់​ប្រាក់​ជិត ២០ ម៉ឺន​ដុល្លារ​ទៅ​ម្ចាស់​ដើម​វិញ ដែល​គាត់​បានឃើញ​វា​ក្នុង​កាបូប​មួយ​ក្នុង​ឡាន​របស់គាត់​។​

​    ​បន្ទាប់ពី​ដាក់​អ្នកដំណើរ​ចុះ​នៅ​គោលដៅ​របស់គាត់​នៅ​ផ្លូវ Masschusetts Avenue និង Tremont Street នៅក្បែរ​សាកលវិទ្យាល័យ Northeastern University កាលពី​រសៀល​ថ្ងៃ​សុក្រ​សប្តាហ៍​មុន អ្នក​បើកឡាន​តាក់ស៊ី​នេះ​សំគាល់​ឃើញ​មាន​កាបូប​មួយ​សុទ្ធតែ​ប្រាក់​ប្រហែល ១៨៧.០០០ ដុល្លារ នៅ​កន្លែង​អង្គុយ​ខាងក្រោយ នេះ​បើ​យោងតាម​ប៉ូលិស​នៅ Boston លើកឡើង​ដូច្នេះ​។​

​    ​ប៉ូលិស​បានប្រគល់​កាបូប​ត្រឡប់​ទៅ​ម្ចាស់​វិញ បន្ទាប់ពី​គាត់​បាន​មកដល់​ប៉ុស្ដិ៍​ប៉ុ​លិ​ស​និង​ផ្ដល់​ភ័ស្ដុតាង​នៃ​កម្មសិទ្ធិ​របស់ខ្លួន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​៕

adverise with khmeread
ប្រភព៖ abcnews

មតិយោបល់