Index

កីឡាករ Mohamed Elneny នឹងធ្វើ​តេស្ត​សុខភាព​មុនពេល​ចូលរួម​ជាមួយ​ក្រុម​កាំភ្លើង​ធំ​ក្នុងតម្លៃ​ខ្លួន ៧,៤ លាន​ផោន​

កី​ឡករ​សញ្ជាតិ​អេ​ហ្ស៊ី​ព Mohamed Elneny នឹងធ្វើ​តេស្ត​សុខភាព​ក្នុង​ថ្ងៃ​អង្គារ​នេះ មុននឹង​ចុះ​កុងត្រា​ជាមួយ Arsenal នៅ​ថ្ងៃ​ពុធ​ស្អែក​។ ខ្សែបម្រើ​របស់ Basel រូបនេះ​នឹងចូលរួម​ជាមួយ​ក្រុមរ​ប​ស់លោក Arsene Wenger ក្នុងតម្លៃ ៧.៤ លាន​ផោន ប៉ុន្តែ​ដំបូង​ត្រូវ​រង់ចាំ​ការជម្រះ​ទិដ្ឋាការ​ឲ្យ​រួច​សិន​មុនពេល​កិច្ចព្រមព្រៀង​ទិញ​ត្រូវ​បានអនុម័ត​ផ្លូវការ​។​

​កីឡាករ​វ័យ ២៣ ឆ្នាំ​រូបនេះ បានធ្វើ​ដំណើរ​ពី​ប្រទេស​អេ​ហ្ស៊ី​ព​ទៅ​ប្រទេស​ស្វី​ស​វិញ​ក្នុងអំឡុង​ថ្ងៃ​ឈប់សម្រាក ខណៈដែល​ក្លឹប​បាន​កំពុងធ្វើការ​ចរចា​លក់​រូបគេ​ទៅ Arsenal​។ ទោះជា​យ៉ាងណា កីឡាករ​ជម្រើសជាតិ​អេ​ហ្ស៊ី​ព​រូបនេះ​ត្រូវតែ​ទទួលបាន​ទិដ្ឋាការ​ការងារ​ជាមុនសិន មុននឹង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលទៅ​ប្រទេស​អង់គ្លេស ដើម្បី​បំពេញ​កុងត្រា​រយៈពេល បួន​ឆ្នាំកន្លះ ជាមួយ​ក្រុម​កាំភ្លើង​ធំ Arsenal៕

ប្រភព៖ ដេលីម៉ែល

មតិយោបល់