adverise with khmeread 815e442c 16c8 4c0a be1e 92bf577dd9f1

ឃាត់​ស្ត្រី​ម្នាក់​នាំ​នារី​ខ្មែរ​៦​នាក់​លក់​ទៅ​ប្រទេស​ចិន​

    ភ្នំពេញ ៖ ប៉ូលិស​កា​រិ​យា​ល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​រាជ​ធានី​ភ្នំពេញ បាន​បង្ក្រាប​ជាក់ស្តែង​ករណី​ជួញដូរ​មនុស្ស​ឆ្លងដែន​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន​ បាន​ឃាត់ខ្លួន​ជន​ល្មើ​សម្នាក់​ភេទ​ស្រី​ និង​សង្គ្រោះ​ជនរងគ្រោះ​៦​នាក់ ភេទ​ស្រី​ក្នុង​នោះ​អនីតិជន​២​នាក់។​

    ប៉ូលិស​និយាយថា ដោយ​ទទួលបាន​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ ជួន សុវណ្ណ និង​ក្រោម​ការសម្របសម្រួល​ពី​តំណាង​អយ្យការ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ព្រុំ សន្ធរ ស្នងការរង និង​ជា​ប្រធានការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស នៅ​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៦​នេះ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​ករ​ណី​ជួញដូរ​មនុស្ស​ឆ្លងដែន ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​បាន​ជួយ​រំដោះ​ស្ត្រី​រងគ្រោះ​ចំនួន​៦​នាក់ ​(​ក្នុង​នោះ​អនីតិជន​២​នាក់​) ​ក្នុងផ្ទះ​សំណាក់​យីហោ «​តារា​» ស្ថិតនៅ​ផ្លូវ​លេខ​១៣៩ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​

    ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ធឿន ពុទ្ធា ហៅ ឡាយ ធី​ជិន ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ចំ​ណុង​កើតហេតុ​ខាងលើ បាន​នាំយក​ស្ត្រី​ទាំង​៦​នាក់​នេះ មក​ស្នាក់នៅ​បណ្ដោះអាសន្ន ដើម្បី​ត្រៀម​នាំទៅ​ប្រទេស​ចិន ដោយ​ឆ្លងកាត់​តាម​ប្រទេស​វៀតណាម​។



    ប៉ូលិស​បន្តថា ក្រោយពី​បាន​ចុះបង្ក្រាប​ករណីនេះរួចហើយ កម្លាំង​សមត្ថកិច្ច បាន​បញ្ជូន​អ្នកពាក់ព័ន្ធ​ខាងលើ ទៅកាន់​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន និង​បាន​អនុញ្ញាតឱ្យ​ឪពុកម្តាយ​ជនរងគ្រោះ ចំនួន​២​នាក់ និង​បងស្រី​ជនរងគ្រោះ​ម្នាក់​ចូលទៅ​ទទួល​ជនរងគ្រោះ ព្រមទាំង​បានធ្វើ​ការសាកសួរ ព័ត៌មាន​បន្ត។​

    បច្ចុប្បន្ន​កា​រិ​យា​ល័យ​បាន​កសាង​សំនុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើ​ម្បី​ចាត់​ការបន្ត​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់