adverise with khmeread Yacht 527821

ថៅកែ​ក្លឹប​កាំភ្លើង​ធំ​!!! លុយ​ទិញ​កីឡាករ​អត់​មាន​ទេ តែ​លុយ​សង់​កប៉ាល់​កម្សាន្ត​ថ្លៃ​បំផុត​លើ​ពិភពលោក​មាន​

    នៅក្នុង​វីដេអូ​មួយ​នេះ​បានបង្ហាញ​ក្រុមកម្មករ​សាងសង់​កប៉ាល់​កំពុង​សាងសង់​កប៉ាល់​កម្សាន្ត​ដ៏​ទំនើប​ជាប់​កំណត់ត្រា​ពិភពលោក​ផលិត​នៅ​រុស្ស៊ី ដែលមាន​តម្លៃ​រហូតដល់​ទៅ ៣៥០​លាន​ផោន (​ជាង​៤៥២​លាន​ដុល្លារ​អាមេរិក​)​។​

​    ​Dilbar ដែលជា​នាវា​កម្សាន្ត​ធំ​បំផុត​នៅក្នុង​ពិភពលោក​ដោយ​គិត​ទៅលើ​ចំណុះ​សរុប​របស់​វា ត្រូវបាន​បំពាក់​ជាមួយនឹង​កន្លែង​ចត​ឧទ្ធម្ភាគចក្រ​ចំនួន​ពីរ​កន្លែង អាង​ហែល​ទឹក​មួយ និង​មន្ទីរ​ព្យាបាល​ជំងឺ​ដ៏​ប្រណិត​មួយ​។​

​    ​ហើយ​លោក Alisher Usmanov ម្ចាស់​ភាគហ៊ុន​ធំ​របស់​ក្លឹប Arsenal គឺជា​ម្ចាស់​ដ៏​មោទនភាព​របស់​នាវា​ប្រវែង ១៥៦​ម៉ែត្រ​នេះ ដែល​វា​ជា​នាវា​វែង​ជាងគេ​បំផុត​ទី​បួន​របស់​ពិភព​លោ​ជាមួយនឹង​ទំហំ​ដ៏​អស្ចារ្យ​របស់​វា​។​

​    ​ជាមួយនឹង​ទំហំ​ផ្ទៃក្រឡា​ប្រហែលជា ៣៨០៩ ម៉ែត្រការ៉េ​នាវា​ទំនើប​នេះ​នឹង​ក្លាយទៅជា​ផ្នែក​មួយ​នៃ​នាវា​ថ្លៃ​បំផុត​ដែល​មិន​ធ្លាប់បាន​មាន​ពីមុនមក​។ 

​    ​គេ​បាន​កត់សម្គាល់ថា ម្ចាស់​ក្លឹប​កាំភ្លើង​ធំ​ចាយ​ត្បិតត្បៀត​ណាស់​ពេល​និយាយ​ដល់​ការទិញ​កីឡាករ ប៉ុន្តែ​បើ​និយាយ​ពី​រឿង​អ្វី​ផ្សេង ម្ចាស់​ក្លឹប​នេះ​មិនដែល​ខ្វល់​រឿង​ចំណាយ​ម្តងណា​ឡើយ​៕ 

 

adverise with khmeread
ប្រភព៖ dailystar

មតិយោបល់