adverise with khmeread 1

Messi ត្រូវ​តុលាការ​កាត់ទោស​ជាប់គុក​២១​ខែ តែ​មិន​ដេក​ទ្រុង​ទេ​ដោយសារ​ច្បាប់​អេ​ស្ប៉ា​ញ​កំណត់​ព្យួរទោស​បាន​សម្រាប់​ទោស​ជាប់គុក ២ ឆ្នាំ​ចុះក្រោម​

​    ​ខ្សែប្រយុទ្ធ Barcelona កីឡាករ Lionel Messi ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ២១ ខែ​និង​ពិន័យ​ជា​ប្រាក់​ចំនួន ២,២ លាន​ដុល្លារ​ជុំវិញ​បញ្ហា​ពន្ធ​។​

​    ​តុលាការ​អេ​ស្ប៉ា​ញ​បាន​រកឃើញ​កំហុស​របស់​កីឡាករ​អន្តរជាតិ​អា​ហ្ស​ង់​ទីន​វ័យ ២៩ ឆ្នាំ​រូបនេះ​និង​ឪពុក​របស់គាត់​គឺ​លោក Jorge ពីបទ​លួច​បន្លំ​ពន្ធ​ចំនួន​បី​ករណី​។​

​    ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ តុលាការ​បាន​និយាយថា ទោសកំហុស​របស់​ពួកគេ​អាច​ប្តឹង​ឧទ្ធរណ៍​បាន​តាមរយៈ​តុលាការ​កំពូល​។​

​    ​ទោះយ៉ាងណា ក្នុង​ច្បាប់​របស់​អេ​ស្ប៉ា​ញ​បាន​ចែងថា ការកាត់ទោស​ឱ្យ​ជាប់គុក​ក្រោម​រយៈពេល​ពីរ​ឆ្នាំ​ព្យួរ​បាន ដែល​នេះ​មានន័យថា Messi និង​ឪពុក​របស់គាត់​ប្រហែលជា​មិន​ចូលដេក​គុក​ទេ​។​

​    ​ឪពុក​របស់ Messi ក៏​ត្រូវបាន​កាត់ទោស​ដូចគ្នា​ដែរ​និង​ពិន័យ​ជា​ប្រាក់​ចំនួន ១,៦៦ លាន​ដុល្លារ​៕

ប្រភព​៖ Daily Mail

adverise with khmeread

មតិយោបល់