adverise with khmeread Ad 211752100

ឆ្លាត​មែន​! ដំរី​មួយ​ក្បាល​ដើររក​មនុស្ស​ឱ្យជួយ​ដក​លំពែង​មុត​សាច់​ត្រចៀក​របស់​វា​

    ​យោងតាម​វេ​ប​សាយ Metro ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​បានឱ្យដឹងថា ដំរី​ចំណាស់​មួយ​ក្បាល​បាន​ស្វែងរក​មនុស្ស​ឱ្យជួយ បន្ទាប់ពី​ត្រចៀក​វា​ជាប់​ជាមួយនឹង​លំពែង​។​

​    ​ដំរី​អាយុ ៤៧ ឆ្នាំនេះ​បាន​ដើរ​សំដៅ​រក​ជំរំ​អ្នក​អភិរក្ស​សត្វ​ជាមួយនឹង​លំពែង​ដ៏​វែង​ជាប់​នឹង​ត្រចៀក​និង​ថ្ងាស​របស់​វា​។​

​    ​ទើបតែ​ពីរ​ឆ្នាំមុន​ប៉ុណ្ណោះ ដែល​ដំរី​ឈ្មោះ Tim នេះ​ត្រូវបាន​វាយប្រហារ​ជាមួយនឹង​លំពែង​ជាប់​ខ្នង​។​

​    ​ឥឡូវ​ក្រុម​អភិរក្ស​សត្វព្រៃ​ដដែល​នៅ​ឧទ្យាន Amboseli National Park ក្នុងប្រទេស​កេ​ន​យ៉ា​បាន​ភ្ញាក់ផ្អើល​ជាថ្មី​ម្តងទៀត នៅពេល​ឃើញ​ដំរី​ស្វែងរក​ផ្លូវ​ត្រឡប់​មករក​ពួកគេ ប៉ុន្ដែ​សារ​នេះ​គឺ​របួស​កន្លែង​ផ្សេង​។​

​    ​ម្នាក់​ក្នុងចំណោម​នោះ ឈ្មោះ David Bates បាន​ប្រាប់​កាសែត Daily Nation ថា "​ខ្ញុំ​បាន​កំពុង​រាប់​កូន​គោ​ក្នុង​ជម្រក​របស់​ពួកយើង​។ អនុរក្ស​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ថា​ឃើញ​ដំរី​មួយ​ក្បាល​ដើរ​សំដៅ​មក​ជំរំ​យើង​ហើយ​។ ពេលចេញ​ទៅ​មើ​លវា​គឺជា Tim"​។​

​    ​"​ខ្ញុំ​រីករាយ​ជាខ្លាំង​ពេល​ឃើញ​វា​។ ប៉ុន្ដែ​បន្ទាប់មក​ដំរី​មក​ជិត​ពួកយើង ស្រាប់តែ​យើង​បានដឹងថា​មានរឿង​អ្វីមួយ​មិន​ស្រួល​កើតឡើង​ចំពោះ​វា​។ លំពែង​មួយ​ឃើញ​លៀន​ចេញពី​ក្បាល​និង​ថ្ងាស​របស់​វា ហើយ​ចេញឈាម​យ៉ាងច្រើន​។ ហើយ​វា​ទំនង​ដូច​ត្រូវគេ​គប់​មួយ​ដុំថ្ម​ដ៏​ធំ​ទៀតផង​"​។​

​    ​លោក Bates និយាយថា​ដំរី​មួយ​ក្បាល​នេះ​ប្រហែលជា​មានទំនាស់​ជាមួយ​កសិករ​ក្នុងស្រុក​ហើយ​ទើបត្រូវ​មួយ​លំពែង​បែបនេះ​។​

​    ​ក្រុម​អភិរក្ស​ព្រៃ​ត្រូវ​តាមដាន​ដំរី​នេះ​ពេញ​មួយ​យប់​រហូតដល់​ពេទ្យសត្វ​មកដល់​។ Tim ត្រូវបាន​ពេទ្យ​យក​លំពែង​ចេញ ហើយ​ឥឡូវ​បាន​ធូរ​សះស្បើយ​វិញ​ហើយ​៕ 

adverise with khmeread
ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់