adverise with khmeread Facebook birthday delete 527994

មូលហេតុ​ដែល​អ្នក​ត្រូវ​លុបចោល​ថ្ងៃខែ​ឆ្នាំ​កំណើត​ពី Facebook ឥឡូវនេះ​

    ​ការទទួល​សារ​ជូនពរ​ថ្ងៃ​ខួបកំណើត​ពី Facebook អ្នក អាច​នាំ​អ្នកធ្លាក់​ក្នុង​ហានិភ័យ​វាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេ​ត​បាន​។​

​    ​របាយការណ៍​សុវត្ថិភាព​ថ្មី​ពី​អ្នកជំនាញ​នៅ​ក្រុមហ៊ុន​សុវត្ថិភាព​អ៊ី​ន​ធឺ​ណេ​ត Cifa បាន​លាតត្រដាង​អត្តសញ្ញាណ​ចោរ​ដ៏​ច្រើន​មិន​ធ្លាប់មាន​គឺ​កើតឡើង​រហូតដល់​ទៅ ៥៧ ភាគរយ​កាលពី​ឆ្នាំមុន​។​

​    ​ការវាយប្រហា​តាម​អ៊ី​ន​ធឺ​ណេ​ត​កំពុង​ធ្វើ​ឡើយ​យ៉ាងសកម្ម​ដោយ​ក្រុម​បោកប្រាស់ (Scammer) ដែល​ព្យាយាម​យក​ទិន្នន័យ​លម្អិត​របស់​អ្នក​។​

​    ​បណ្ដាញ​សង្គម Facebook, Twitter, និង Linkedin គឺជា​គោលដៅ ហើយ​ព័ត៌មាន​អ្នកប្រើប្រាស់​ជាច្រើន​មានឱកាស​រង​ការវាយប្រហារ​ខ្ពស់​ណាស់​។​

​    ​ឈ្មោះ​, អាសយដ្ឋាន​, លេខ​ទូរស័ព្ទ​, កន្លែង​ការងារ និង​ថ្ងៃខែ​ឆ្នាំ​កំណើត​គឺ​ងាយ​នឹង​មើលឃើញ​នៅលើ​បណ្ដាញ​សង្គម​ណាស់ ហើយ​ទាំងនេះ​អាច​ត្រូវបាន​ប្រមូលផ្ដុំ​ដោយ​ពួក​ជនឧក្រិដ្ឋ​ជន​អន​ឡាញ​។​

​    ​យោងទៅលើ​យុទ្ធនាការ Get Safe Online សូម្បីតែ​ផុស​រូបភាព​ក៏​អាចធ្វើឱ្យ​អ្នក​រង​ហានិភ័យ​ដែរ​។ ឧទាហរណ៍​អ្នក​បានបង្ហាញ​អាសយដ្ឋាន លេខ​ទូរស័ព្ទ កន្លែង​ការងារ​... ថ្ងៃមួយ​អ្នក​ផុស​ថា​អ្នក​ទើបតែ​បើក​ប្រាក់ខែ​។ ប្រសិនបើ​ជនឧក្រិដ្ឋ​ឃើញ​ផុស​នោះ ខណៈដែល​រូបភាព​របស់​អ្នក​ក៏មាន ទីកន្លែង​ធ្វើការ​របស់​អ្នក​ក៏មាន​នៅលើ Facebook ពេលនោះ​ហើយ គម្រោង​ប្លន់​ចាប់​កើតឡើង​។​

​    ​ហើយ​ត្រូវ​ចាំ​ថ្ងៃខែ​ឆ្នាំ​កំណើត​ពិតប្រាកដ​របស់​អ្នក​មិនត្រូវ​យកទៅដាក់​លើ​បណ្តាញ​សង្គម​ទេ ព្រោះ​ថ្ងៃខែ​ឆ្នាំ​កំណើត​ក៏មាន​នៅលើ​អត្តសញ្ញាណប័ណ្ណ ប័ណ្ណ​ធនាគារ និង ឧបករណ៍​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​ជាច្រើន​ទៀត ដែល​សុទ្ធសឹង​ចុះ​ថ្ងៃខែ​ឆ្នាំ​កំណើត​លើ​នោះ​ទាំងអស់​។ បើ​ពួក Hacker ស្គាល់​គឺ​ងាយស្រួល​ដល់​ពួកវា​ក្នុងការ​វាយប្រហារ និង​យក​សាច់ប្រាក់​របស់​អ្នកខ្លាំង​ណាស់ ក្នុងសម័យ​បច្ចេកវិជ្ជា​ទំនើប​សព្វថ្ងៃនេះ​។​

​    ​នៅ​ចក្រភព​អង់គ្លេស មនុស្ស​ជិត ១៥ ម៉ឺន​នាក់​បាន​ក្លាយជា​ជនរងគ្រោះ​ដោយសារ​ការបង្ហាញ​ថ្ងៃខែ​ឆ្នាំ​កំណើត ហើយ​កាលពី​ឆ្នាំមុន​សេដ្ឋកិច្ច​អង់គ្លេស​ខាតបង់​ដល់​ទៅ ១៩៣ ពាន់​លាន​ផោន​ឯណោះ​ដោយសារតែ​បញ្ហា​លួច​ទិន្នន័យ​ពី​សំណាក់​ពួក Hacker៕ 

adverise with khmeread
ប្រភព៖ dailystar

អ្នកនឹងចូលចិត្ត

មតិយោបល់