adverise with khmeread 1

បុរស​នឹងរ​ស់បាន​យូ​រ​ប្រសិនបើ​ពួកគេ​រៀបការ​ជាមួយ​ស្ត្រី​ប្រភេទ​នេះ​!

​    ​តើ​អ្នក​ដឹងថា​បុរសៗ​មើល​អ្វី​ជាសំខាន់​ទេ​ពេល​ចង់បាន​គូ​អនាគត​?

​    ​ជាការ​ពិត បុរសៗ​សម្លឹងមើល​លក្ខណៈសម្បត្តិ​ពិសេស​បី​ចំណុច​របស់​នារី គឺ ភាព​អាច​ជឿជាក់​បាន ភាពកក់ក្ដៅ និង​ភាពត្រឹមត្រូវ​។ 

​    ​យើង​ដឹងថា​លក្ខណៈសម្បត្តិ​ទាំងបី​នេះ​អស្ចារ្យ​ហើយ ប៉ុន្តែ​យើង​ត្រូវ​ពិនិត្យ​ម្តងទៀត​អំពី​អាទិភាព​ផ្សេងទៀត​។ ប្រសិនបើ​អ្នក​ចង់​រស់​បានយូរ អ្នក​គួរតែ​រៀបការ​ជាមួយ​ស្ត្រី​ឆ្លាត​វៃ​។ ក្រុម​អ្នកជំនាញ​នៅ​សាកលវិទ្យាល័យ University of Aberdeen ក្នុងប្រទេស​ស្កុ​តឡែ​ន​ជា​អ្នក​សន្និដ្ឋាន​បែបនេះ និង​រកឃើញថា បុរសៗ​ដែលមាន​ប្រពន្ធ​ឆ្លាត​មានឱកាស​តិចតួច​ណាស់​ក្នុង​ការកើត​ជំងឺ Alzheimer’s (​បាត់បង់​ការចងចាំ​)​។ តាម​ការសិក្សា​របស់​អ្នកជំនាញ​សាកលវិទ្យាល័យ​នេះ​បាន​បង្ហាញថា បុរស​ដែល​រៀបការ​ជាមួយ​ស្ត្រី​ឆ្លាត​ពុំ​បង្ហាញ​សញ្ញា​ខូច​ខួរក្បាល​នោះទេ បើ​ធៀប​នឹង​បុរស​ដែល​រៀបការ​ជាមួយ​ស្ត្រី​ធម្មតា​ដែល​ពុំ​សូវ​ឆ្លាត​វៃ​។​

​    ​លោក​សាស្ត្រាចារ្យ Lawrence Whalley ជំនាញ​សុខភាព​ផ្លូវចិត្ត​នៅ​សាកលវិទ្យាល័យ University of Aberdeen បាន​និយាយថា "​ប្រសិនបើ​អ្នក​ក្រឡេកមើល​ប្រភេទ​មនុស្ស​ដែល​ងាយ​កើត​ជំងឺ​វង្វេង ប៉ុន្តែ​មិនបាន​បង្ហាញ​រោគសញ្ញា ព្រោះ​ពួកគេ​មាន​មនុស្ស​ឆ្លាត​ធ្វើការ​ក្នុង​តំណែង​ខ្ពស់​មានអំណាច​។ ពួកគេ​មាន​លុយ​ក្នុង​ធនាគារ​រាប់មិនអស់​"​។ 

​    ​* តើ​រឿង​អាយុ​វែង​នេះ​កើតឡើង​យ៉ាងដូចម្តេច​?
​    ​យោងតាម​ការសិក្សា​មួយចំនួន ការជំរុញ​ផ្នែក​បញ្ញា​ជួយ​ទប់ស្កាត់​ជំងឺ​វង្វេង​។ ការសិក្សា​នៅ​សាកលវិទ្យាល័យ Aberdeen បានផ្តល់​អំណះអំណាង​ដ៏​សម​ហេតុផល គឺ គ្មាន​នរណាម្នាក់​ដែល​ជួយ​ជំរុញ​ផ្នែក​បញ្ញា​ល្អ​ជាង​ភរិយា​ដែល​ឆ្លាត​នោះឡើយ​។​

​    ​ស្ត្រី​ឆ្លាត​មាន​ទំនោរ​ចំណាយពេល​វេ​ល​ច្រើន​សម្រាប់​បុរស​ជា​ប្តី​។ លើសពីនេះ​ទៀត ស្ត្រី​ឆ្លាត​ចូលចិត្ត​សន្ទនា​ជាមួយ​ស្វាមី​អំពី​រឿងរ៉ាវ​ផ្សេងៗ ដែល​នឹង​បង្កើន​ភាព​ឆ្លាត​វៃ​ដល់​បុរស​ជា​ប្តី​៕ 

adverise with khmeread
ប្រភព៖ kikblog

អ្នកនឹងចូលចិត្ត

មតិយោបល់