adverise with khmeread 1

សិស្ស​វិទ្យាល័យ​ហុងកុង​នៅតែ​ប្រឡង​បាន​ពិន្ទុ IB ខ្ពស់​ដាច់​គេ​ធៀប​នឹង​សិស្ស​វិទ្យាល័យ​បរទេស​ទូទាំង​សកលលោក​

    ​បេក្ខជន​មកពី​ហុងកុង​ធ្វើបាន​ល្អ​ជាង​សម​ភាគី​អន្តរជាតិ​របស់ខ្លួន​ជាថ្មី​ម្តងទៀត​ក្នុងការ​ប្រឡង​ថ្នាក់​វិទ្យាល័យ​អន្តរជាតិ​ហៅថា IB (International Baccalaureate) ប៉ុន្តែ​ចំនួន​សិស្ស​ដែល​សម្រេចបាន​ពិន្ទុ​ល្អឥតខ្ចោះ​មានតែ​ពាក់កណ្តាល​តែប៉ុណ្ណោះ ហើយ​អត្រា​សិស្ស​ប្រឡង​ជាប់​បាន​ធ្លាក់ចុះ​បន្តិច​ធៀប​នឹង​ឆ្នាំមុន​។ នេះ​បើ​យោងតាម​វេ​ប​សាយ South China Morning Post ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​។ 

​    ​ក្នុងចំណោម​បេក្ខជន ២០៧៦ នាក់ ដែល​អង្គុយ​ប្រឡង​ក្នុង​ទីក្រុង​ហុងកុង​កាលពី​ខែឧសភា សិស្ស​ចំនួន ៩៦,៧៦ ភាគរយ​បាន​ប្រឡង​ជាប់ ដែល​ខ្ពស់ជាង​ទិន្នន័យ​សិស្ស​វិទ្យាល័យ​ទូទាំង​សកលលោក​ដែល​ប្រឡង​ជាប់ IB ត្រឹមតែ ៧៩,២៨ ភាគរយ​។ ប៉ុន្តែ​អត្រា​ប្រឡង​ជាប់​ក្នុង​ទីក្រុង​ហុងកុង​បាន​ធ្លាក់ចុះ​បន្តិច​ធៀប​នឹង​ចំនួន​ប្រឡង​ជាប់​ឆ្នាំទៅ​គឺ ៩៧,៥ ភាគរយ​។ 

​     ចំនួន​សិស្ស​ដែល​ប្រឡង​ជាប់​ពិន្ទុ​អតិបរមា ៤៥ ក៏បាន​ធ្លាក់ចុះ ១៨ ពិន្ទុ​ផងដែរ ពោលគឺ​ខ្ពស់បំផុត​ត្រឹម ៣២ ប៉ុណ្ណោះ​ក្នុងឆ្នាំនេះ​។ សិស្ស​សរុប​ទាំងអស់ ១៤៧ នាក់​ប្រឡង​បាន​ពិន្ទុ​ល្អឥតខ្ចោះ​ទូទាំង​ពិភពលោក​។ 

​    ​តែ​ទោះយ៉ាងណា ចំនួន​ពិន្ទុ IB ជា​មធ្យម​នៅ​ហុងកុង​គឺ​នៅតែមាន​កម្រិត ៣៥,៩៨ ភាគរយ​ខ្ពស់ជាង​កម្រិត​ពិន្ទុ IB ជា​មធ្យម​លើ​សកលលោក​ដែលមាន​ត្រឹម ៣០,១៤ ភាគរយ​៕ 

adverise with khmeread
ប្រភព៖ South China Morning Post

អ្នកនឹងចូលចិត្ត

មតិយោបល់