adverise with khmeread 1

បន្ទាប់ពី​អាន​អត្ថបទ​នេះ អ្នកនឹង​លែង​ដាក់​ក្រដាសអនាម័យ​ទ្រាប់​បង្គន់​ទៀតហើយ​

    ​អ្នក​ច្បាស់​ជា​ដឹង​ហើយ​ថា​បន្ទប់ទឹក​សាធារណៈ​ជា​កន្លែង​ប្រមូលផ្តុំ​ដោយ​បាក់តេរី ដែល​បង្ក​ជំងឺ​ជាច្រើន​។ ទោះ​យើង​ចង់​ចៀស​បង្គន់​សាធារណៈ ប៉ុន្តែ​នៅពេល​ទប់​លែង​ជាប់ យើង​គ្មាន​ជម្រើស​ផ្សេង​នោះឡើយ​។ ជួនកាល​គ្រាន់តែ​បើកទ្វារ​បង្គន់​ភ្លាម ស្ល​ត់​ស្ទើរ​ទន់ជង្គង់ ពេល​ឃើញ​សុទ្ធតែ​ក្រដាសអនាម័យ​ទ្រាប់​ពេញ​ត្រ​នា​ប់​ចាន​បង្គន់​។ មើល​មួយ​ភ្លែត ការ​ទ្រាប់​ក្រដាស​នេះ​ជា​ជម្រើស​ល្អ​បំផុត ប៉ុន្តែ​ធាតុពិត​វា​មិនមែនជា​ជម្រើស​មាន​សុវត្ថិភាព​និង​មាន​ប្រសិទ្ធភាព​នោះឡើយ​។ ការ​ទ្រាប់​ក្រដាស​ជា​វិធី​ដ៏​អាក្រក់​បំផុត​!

​    ​ត្រ​នា​ប់​ចាន​បង្គន់​ត្រូវបាន​រចនា​ឡើង​តាម​វិធី​ដ៏​ឆ្លាត​វៃ​។ រាង​និង​ផ្ទៃ​ដ៏​រលោង​របស់​ត្រ​នា​ប់​ចាន​បង្គន់​ត្រូវបាន​បង្កើតឡើង​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​របស់​បាក់តេរី​។ នេះ​មានន័យថា បាក់តេរី​មិនអាច​ចម្លង​មក​ស្បែក​ទទេរ​បាន​នោះឡើយ ហេតុ​ដូច្នេះហើយ រាល់​ការ​ប៉ះ​ដោយផ្ទាល់​ជាមួយ​ត្រ​នា​ប់​ចាន​បង្គន់​មិនមែនជា​រឿង​អាក្រក់​នោះឡើយ​។ 

​    ​ក៏ប៉ុន្តែ ការ​អង្គុយ​ពីលើ​ក្រដាសអនាម័យ​ដែល​ទ្រាប់​ពីលើ​ត្រ​នា​ប់​ចាន​បង្គន់​គឺជា​រឿង​ផ្សេង​។ 

​    ​ជា​ញឹកញយ​ណាស់ មនុស្ស​តែង​ភ្លេច​បិទ​គម្រប​ចាន​បង្គន់​ឱ្យ​ជិត បន្ទាប់ពី​ប្រើប្រាស់​បង្គន់​រួច ហើយ​ជា​លទ្ធផល​បាក់តេរី​ចេញពី​ទឹក​ក្នុង​បង្គន់​បាន​រីក​រាលដាល​ពេញ​បន្ទប់ទឹក និង​ឆ្លង​ចូលទៅ​បង្កាត់​ពូជ​ក្នុង​ក្រដាសអនាម័យ​។ នេះ​គឺ​ដោយសារ​ក្រដាសអនាម័យ​ជា​ជម្រក​ដ៏​ល្អ​បំផុត​សម្រាប់​បាក់តេរី​។ បាក់តេរី​ក៏​ឆ្លងទៅ​ក្បាល​រ៉ូ​ប៊ី​ណេ​ទឹក និង​ប្រដាប់​បាញ់​សម្អាត​គូថ​បាន​ដូចគ្នា​ដែរ នៅពេល​បើក​គម្រប​បង្គ​ន់​ចោល​។ សរុបសេចក្តី ត្រូវ​ចាំ​ថា ក្រដាសអនាម័យ​ក្នុង​បន្ទប់​ទឹកជា​ជម្រក​របស់​បាក់តេរី ហើយ​វា​កខ្វក់​ជាង​ត្រ​នា​ប់​ចាន​បង្គន់​ទៅទៀត​៕

 

adverise with khmeread
ប្រភព៖ kikblog

អ្នកនឹងចូលចិត្ត

មតិយោបល់