adverise with khmeread 3

Lampard បដិសេធថា​ពុំមាន​ផែនការ​សិស្ស​ក្បត់​គ្រូ​ដូច​មនុស្ស​ទូទៅ​លើកឡើង​នោះទេ​

​កាលពីថ្ងៃចន្ទ កីឡាករ Frank Lampard បាន​បដិសេធថា​ពុំមាន​ផែនការ​សិស្ស​ក្បត់​គ្រូ​នៅក្នុង​ចំណោម​កីឡាករ​ក្នុង​ក្រុម Chelsea នោះទេ និង​បាន​ទទូចថា ការលេង​ធ្លាក់​ជើង​របស់​កីឡាករ​ទេ​ដែលជា​ហេតុ​ធ្វើ​ឲ្យ Chelsea ធ្លាក់ចុះ​ដុនដាប​ដូច​បច្ចុប្បន្ន​។ 

​តារាបាល់ទាត់​របស់​ក្លឹប New York City រូបនេះ​បាន​ថ្លែង​បែបនេះ​នៅក្នុង​សិក្ខាសាលា​បាល់ទាត់​មួយ​នៅ​ទីក្រុង​ឌុយ​បៃ​រួមជាមួយ​នឹង​មិត្ត​រួម​ក្រុម Andrea Pirlo​។ 

​គ្រាន់តែ​គេ​សួរ​ភ្លាម​អំពី​ជោគវាសនា​របស់ Chelsea រដូវ​កាល​នេះ Lampard បាន​ចេញមុខ​បដិសេធ​យ៉ាង​លឿន​ថា​គ្មាន​ផែនការ​សិស្ស​ក្បត់​គ្រូ​ណាមួយ​ក្នុង​ក្រុម Chelsea នោះទេ​។ 

​រូបគេ​បាន​និយាយថា "​ខ្ញុំ​គិតថា​ប្រសិនបើ​មាន​ផែនការ​ក្បត់​មែន អ​ញ្ជឹ​ង​ប្រហែលជា​ក្លឹប​សម្បូរ​ទៅដោយ​មនុស្ស​ខុស​ហើយ​។ ខ្ញុំ​ស្គាល់​កីឡាករ Chelsea និង​ក្លឹប​ច្បាស់​ណាស់ ហើយ​វា​មិនមែនជា​ផែនការ​ក្បត់​អី​នោះទេ​។ នៅពេល​កីឡាករ​លេង​អន់ មនុស្ស​នៅ​ខាងក្រៅ​តែងតែ​នឹក​ទៅដល់​ផែនការ​ក្បត់ ប៉ុន្តែ​ចម្លើយ​គេ​អាច​រកឃើញ​គឺ​នៅលើ​ទីលាន​ប្រកួត​ប៉ុណ្ណោះ​"​។  

Lampard បាន​ទៅ​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​ដើម្បី​ទទួល​ពានរង្វាន់​មួយ បន្ទាប់ពី​ត្រូវបាន​ផ្តល់​កិត្តិយស​ជាមួយនឹង​ពានរង្វាន់​ឈ្មោះ Player Career Award នៅក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​បាល់ទាត់​សកលលោក ហៅថា Globe Soccer Awards​។ ហើយ Pirlo ក៏​ទទួលបាន​ពានរង្វាន់​ដូចជា Lampard ផងដែរ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់