adverise with khmeread Abc

នាង​លាយ​ម្សៅ Baking Soda ជាមួយ​សាប៊ូកក់សក់ ក្រោយ​លាង​សម្អាត នរណា​ក៏​ចង់​ធ្វើតាម​ដែរ​!

    ​រឿង​ល្អជា​ច្រើន​របស់​ម្សៅ​មេនំ​បុ័ង​គឺ​មិន​ត្រឹមតែ​មានតម្លៃ​ថោក​ជាង​ផលិតផល​សម្រស់​នៅលើ​ទីផ្សារ​នោះទេ ប៉ុន្ដែ​អ្នក​អាចយ​កវា​ទៅប្រើ​ក្នុង​រឿង​ផ្សេងៗ​ទៀត​ជាច្រើន​ជាមួយនឹង​វា​បាន​ទៀតផង​។​

​    ​វា​មិនមាន​ជាតិគីមី​ទេ វា​គឺជា​ម្សៅ​ធម្មជាតិ​សុទ្ធសាធ ដូច្នេះ​យក​វា​មក​ដាក់ខ្លួន​អ្នក​គឺ​មិន​ប៉ះពាល់​ឡើយ​សូម្បីតែ ១ ភាគរយ​។​

​    ​ខាងក្រោម​គឺជា​អា​ថ៍កំ​បាំង​ទាំង ៥ នៃ​ការ​លាយ​ម្សៅ​មេនំ​បុ័ង ឬ Baking Soda៖

​    ​១. ស្បែក​មុខស្ងួត​
​    ​បើ​ស្បែក​ស្ងួត យក​ម្សៅ​មេនំ​បុ័ង​មួយ​ស្លាបព្រា​កាហ្វេ​លាយ​ជាមួយនឹង​ទឹក​បន្តិច ហើយ​លាប​វា​លើ​មុខ​រង់ចាំ​កន្លះ​ម៉ោង​សឹម​លាង​ទឹក​ចេញ​។​

​    ​២. ធ្វើឱ្យ​សក់ត្រង់​
​    ​លាយ​សាប៊ូ​ជាមួយនឹង​ម្សៅ​មេនំ​បុ័ង​កក់សក់ ដូចដែល​យើង​កក់សក់​ធម្មតា​។ កក់​តែ​ប៉ុន្មាន​ដង​នឹង​សង្កេតឃើញ​សក់​ចាប់ផ្តើម​ត្រង់​។​

​    ​៣. ធ្វើឱ្យ​ស្បែក​ទន់​រលោង​
​    ​ពេល​អ្នក​ត្រាំ​ទឹក ចាក់​ម្សៅ​មេនំ​បុ័ង​ពាក់កណ្ដាល​នៃ​កែវ​ចូលក្នុង​អាង​ងូតទឹក​របស់​អ្នក​ជាការ​ស្រេច​។ ហើយ​វា​ក៏​មិន​ប៉ះពាល់​ដល់​តំបន់​ឯកជន​របស់​អ្នក​ដែរ​។​

​    ​៤. ព្យាបាល​ជើង​
​    ​ចាក់​ម្សៅ​មេនំ​បុ័ង ៣ ស្លាបព្រា​កាហ្វេ​ចូលក្នុង​ចានដែក​តូច​មួយ​ជាមួយនឹង​ទឹក​ក្ដៅ​ឧ​ណ្ឌៗ រួច​ត្រាំ​ជើង​កន្លះ​ម៉ោង​៕

adverise with khmeread
ប្រភព៖ healthylifeheadlines

អ្នកនឹងចូលចិត្ត

មតិយោបល់