adverise with khmeread 508595394

ភាពយន្ត​របស់ Emma Watson ដាក់​ក្នុង​រោងកុន​ភ្លាម​លក់​សំបុត្រ​បាន ៦០ លាន​ដុល្លារ​ភ្លែត​

    ​រឿង​ថ្មី​របស់​នាង Emma Watson រឿង The Colony រកបាន ៦០ លាន​ដុល្លារ​នៅ​រោងភាពយន្ត​អង់គ្លេស​ក្នុង​ថ្ងៃ​ដាក់​បញ្ចាំង​ដំបូង​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។​

​    ​នាង Watson ដើរតួ​ជា​ស្រី្ត​ម្នាក់​បង្កប់ខ្លួន​ម្នាក់​ដើម្បី​ព្យាយាម​ជួយសង្គ្រោះ​ប្ដី​របស់​នាង​សម្ដែង​ដោយ​លោក Daniel Bruhl​។​

​    ​តាម​ប្រភព​វេ​ប​សាយ Guardian និយាយថា​រឿងនេះ​ត្រូវ​បានដាក់​បញ្ចាំង​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន គឺ​ចេញ​បញ្ចាំង​ក្នុង​រោងកុន​បី​ផ្សេងទៀត​ក្នុង​ថ្ងៃ​តែ​ក្នុងប្រទេស​អង់គ្លេស ដោយ​រកចំណូលបាន​ច្រើនសន្ធឹក ៦០ លាន​ដុល្លារ​សឹង​មិន​គួរឱ្យ​ជឿ​។​

​    ​នាង Emma ច្បាស់​ជា​មិន​បារម្ភ​បរាជ័យ​ទេ ខណៈដែល​រឿង​ដែល​នាង​សម្ដែង​លក់​សំបុត្រ​ដាច់​យ៉ាងច្រើន​បែបនេះ​៕

 

adverise with khmeread
ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់