218c9603 2666 4081 a09d 6a911d119e73

ប៉ូលិស​ខេ​ត្ត​ត្បូងឃ្មុំ​ឃាត់​ចោរលួច​ម៉ូតូ​ម្នាក់​

    ត្បូងឃ្មុំ ៖ ប៉ូលិស​ស្រុក​ក្រូចឆ្មារ​សហការ​ជាមួយ​ប៉ូលិស​ព្រហ្មទណ្ឌ​ខេត្ត ​បាន​ឃាត់​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​នា​ថ្ងៃទី​០៦ ​កក្កដា ​ឆ្នាំ២០១៦ នៅ​ចំណុច៤០ នៅ​ភូមិ​ទី២ ឃុំ​រកា​ខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្ប​ង​ឃ្មុំ។​

    ប៉ូលិស​និ​យ​យ​ថា ប៉ូលិស​ជំនាញ​ស្រុក​ក្រូចឆ្មារ​បាន​សហការ​ជាមួយ​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ត្បូងឃ្មុំ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ប៊ុត សុខ​ឡេង ​ភេទ​ប្រុស ​អាយុ​៤០ឆ្នាំ​ នៅ​ភូមិ​ទី២ ឃុំ​រកា​ខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្ប​ង​ឃ្មុំ​ ពីបទ ចោរកម្ម​លួច​ម៉ូតូ​កាលពី​ថ្ងៃទី​០៤ ខែ​កក្កដា​ ឆ្នាំ២០១៦។​

    បច្ចុប្បន្ន​បាន​កសាង​សំណុំរឿង​តាម​និតិ​វិធី​។ ដោយឡែក​ម៉ូតូ​ប្រគល់ជូន​ម្ចាស់​ដើម​វិញ​៕

មតិយោបល់