0c2d269f ab19 4001 b220 59e7f6499ba5

ឃាត់ខ្លួន​មេក្លោង​ចែកចាយ​គ្រឿងញៀន​ប្រុស​ស្រី​២​នាក់​

    កណ្តាល ៖ ប៉ូលិស​ស្រុក​ស្អាង ​បាន​ឃាត់​មេក្លោង​ប្រុស​ស្រី​២​នាក់​ក្នុងករណី រក្សាទុក​គ្រឿងញៀន​ដោយ​ខុសច្បាប់ ដើម្បី​ជួញដូរ នូវ​ប្រភេទ​ម៉ា​ទឹកកក​កាលពី​ថ្ងៃទី០៦ កក្កដា ឆ្នាំ២០១៦ វេលា​ម៉ោង១០ ​និង​៣០​នាទី​យប់​នៅ​ចំណុច​ភូមិ​ព្រែក​អំបិល ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេ​ត្ក​ណ្តា​ល ដោយ​ដកហូត​ថ្នាំញៀន​មួយចំនួន។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​មាន ០២​នាក់​ឃាត់ខ្លួន​គឺ​១- ឈ្មោះ ងួន នរ​វិសុទ្ធ ភេទ​ប្រុស អាយុ២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​យាយ​ហាយ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល និង​២- ឈ្មោះ ភ័​ណ្ត សុផាន់​ម៉ៃ ភេទ​ស្រី អាយុ១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កោះ​ថ្មី ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល​។​ វត្ថុតាង​ចាប់យក​៖ ម្សៅ​ក្រាម​ពណ៌​ស សង្ស័យថា​គ្រឿងញៀន (​ម៉ា​ទឹកកក​) ចំនួន០១​កញ្ចប់​ធំ និង​ម៉ូតូ​ចំនួន ១​គ្រឿង ម៉ាក ​MSX  ពណ៌​ខ្មៅ (​បិទ​ស្កុ​ទ​ពណ៌​ស្លែ​) ពាក់​ស្លាក​លេខ ភ្នំពេញ​.1CE.3590 និង​ទូរស័ព្ទ ២​គ្រឿង (​អិន​ចុច​ពិល​)។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃកើតហេតុ កម្លាំង​អន្តរាគមន៍​ស្រុក បាន​ល្បាត​នៅ​ចំណុចកើតហេតុ​ខាងលើ បាន​ប្រទះឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ រួច​ក៏បាន​ឃាត់​ធ្វើការ​ត្រួតពិនិត្យបានរ​ក​ឃើញ​គ្រឿងញៀន​ចំនួន​១​កញ្ចប់​ធំ  រួច​យើង​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​ខាងលើ រួមទាំង​វត្ថុតាង បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក ដើម្បី​បន្ត​កសាង​សំណុំរឿង​តាម​នីតិវិធី​៕​

មតិយោបល់