adverise with khmeread Bea54d21 db71 46bc 9c51 9ad24f8e8a00

រថយន្ត​បើក​កៀរ​ម៉ូតូ​ស្លាប់​ប្រពន្ធ ប្តី​របួសស្រាល​

    កណ្តាល ៖ មាន​ករណី​គ្រោះ​ច្នាក់​ចរាចរណ៍​បង្ក ដោយរ​ថ​យន្ត​បើក​កៀរ​ម៉ូតូកើត​ឡើង​នៅ​ច្ងៃ​ទី​០៦ ​កក្កដា ​ឆ្នាំ២០១៦ ​ម៉ោង​១ ​និង៤០​នាទី​​រសៀល​នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ៣៤-៣៥​ភូមិ​ជ័យ​ឧត្ដម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល ​បណ្តាលឱ្យ​ស្លាប់​ប្រពន្ធ​ប្តី​របួសស្រាល។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្ក ដោយ​ភាគី​រថយន្ត​ម៉ាក​ស្តែ​លីន​ពណ៌ក្រហម​ស្លាក​លេខ ​3C 7882 ​បើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​រត់គេចខ្លួន​បាត់​បា​ន​បើកបរ​ទិសដៅ​អ្នក​លឿង​ភ្នំពេញ​។​

    លុះ​មកដល់​ចំណុច​ខាងលើ​បាន​ប៉ះ​ម៉ូតូ​ម៉ាក​ហុងដា​C125​ ពណ៌​ខ្មៅ​ស្លាក​លេខ​ភ្នំពេញ​ 1FE-7838 ​បើកបរ​ដោយ​ឈ្មោះ​ សឹម ​រ៉ាម៉ូ ភេទ​ប្រុស​អាយុ២៣ឆ្នាំ​ មា​នី​លំនៅ​ភូមិ​អន្លង់​រាជ្យ ឃុំ​កំពង់ត្របែក ខេត្តព្រៃវែង​បាន​ឌុប​ប្រពន្ធ​ឈ្មោះ ​ឈិ​ត ចាន់​នឿក​ អាយុ​១៩ឆ្នាំ​ភូមិ​តាអោ​ង​ ឃុំ​អ​ន្សោ​ង ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​ មាន​ទិសដៅ​ស្របគ្នា​រថយន្ត​ បាន​ប៉ះ​ពីក្រោយ​បណ្តាលអោយ​ម៉ូតូ​ដួល​ និង​ស្លាប់ម្នាក់ (ស្រី​) អ្នកបើកបរ​រថយន្ត​បាន​រត់​គេចខ្លួនបាត់​។​

    បន្ទាប់មក​ប៉ូលិស​បាន​នាំយក​យានយន្ត​ទាំង​២​រក្សាទុក​ដោះស្រាយ​ពេល​ក្រោយ​។ ចំណែក​សព​ស្ត្រី​ខាងលើ​ត​រូ​វ​បាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត៕

adverise with khmeread

មតិយោបល់