adverise with khmeread 1

ព័រ​ទុយ​ហ្គា​ល់​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្រោយ​ឈ្នះ​វែ​ល ២-០

    ​ដំណើរ​ផ្សងព្រេង​ដ៏​អស្ចារ្យ​របស់​វែ​ល​នៅ​ពានរង្វាន់​អឺរ៉ុប Euro 2016 បាន​ឈានដល់​ទីបញ្ចប់​ដ៏​គួរឱ្យ​ខកចិត្ត ខណៈដែល​ពួកគេ​ត្រូវបាន​ផ្តួល​នៅក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដោយ​ព័រ​ទុយ​ហ្គា​ល់​ក្នុង​លទ្ធផល ២-០ ក្នុង​ទីក្រុង Lyon កាលពី​យប់​ថ្ងៃ​ពុធ​។​

​    ​ក្រុម​របស់លោក Chris Coleman ដែល​បាន​ចូល​មកដល់​ការប្រកួត​ធំជាងគេ​ប្រវត្តិសាស្ត្រ​បាល់ទាត់​វែ​ល នៅ​ព្រឹត្តិការណ៍​យ៉ូ​រ៉ូ​ដំបូង​តាំងពី​ឆ្នាំ ១៩៥៨ បាន​ពាំ​នាំមក​ជាមួយ​នូវ​រលក​នៃ​ក្តីរំភើប​និង​សុទិដ្ឋិនិយម​ចូលមក​ការប្រកួត​កាលពី​យប់​ថ្ងៃ​ពុធ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក​ក្នុង​លទ្ធផល ៣-១ នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​។​

​    ​វែ​ល​បាន​បាត់បង់​ថាមពល​ជាខ្លាំង ដោយ​ការផ្អាក​កីឡាករ Aaron Ramsey នៅក្នុង​តំបន់​ខ្សែបម្រើ​កណ្តាល និង​ភាព​អស្ចារ្យ​របស់ Ronaldo លើសលប់​ខ្លាំង​លើ​មិត្ត​រួម​ក្រុម Real Madrid គឺ Bale ក្នុង​សមរភូមិ​វាលស្មៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ ជា​ដំណើរ​មួយ​ដែល​គ្រប់​ប្រទេស​ទាំងអស់​ដែល​ឡើងមក​វគ្គ​នេះ​គឺ​សុទ្ធតែ​ចាត់ទុកជា​មោទនភាព​អស្ចារ្យ​បំផុត​។​

​    ​ព័រ​ទុយ​ហ្គា​ល់​នឹងត្រូវ​ប្រឈមមុខ​ជាមួយ​នឹង​ក្រុម​ជម្រើសជាតិ​បារាំង ឬ​អាល្លឺម៉ង់ ក្នុង​ទឹកដី Stade de France នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃអាទិត្យ​ខាងមុខនេះ​៕

 

adverise with khmeread
ប្រភព៖ BBC

មតិយោបល់