adverise with khmeread A38c6c6b 1047 4c63 b6b2 476ef8d55d7b

ប៉ូលិស​អំពាវនាវ​ប្រកា​ស​សួររក​អត្តសញ្ញាណ​ស្ត្រី​រងគ្រោះ​ដែល​ស្លាប់​អណ្តែត​ទឹកទន្លេ​

    កណ្តាល ៖ សាកសព​ស្ត្រី​ម្នាក់​អណ្តែត​ទឹកទន្លេ​មេគង្គ មិន​ស្គាល់​អត្តសញ្ញាណ​ ត្រូវបាន​ប៉ូលិស​អំពាវនាវ​ប្រកាស​សួររក​សាច់ញាតិ ហើយ​ដែល​សព​ខាងលើនេះ​ប្រទះឃើញ​នៅ​ថ្ងៃទី​០៦​ កក្កដា ​ឆ្នាំ​២០១៦ ​ម៉ោង​១៥ ​និង​៣០​នាទី​រសៀល​នៅ​ចំណុច វាល​តាសេក ច្រាំងទន្លេ​មេគង្គ​ក្រោម ភូមិ​កោះ​រះ​ក្រោម ឃុំ​កោះ​រះ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ មិន​ស្គាល់​អត្តសញ្ញាណ ភេទស្រី អាយុ​ប្រហែល​៣០​ឆ្នាំ ដងខ្លួន​សាកសព អាក្រាត​ភិនភាគ សក់វែង​ស្លូត សម្បុរ​ខ្មៅ​ស្រអែម។ ​ករណីនេះ​សព ត្រូវបានការពារ​រក្សាទុក​នៅ​ចំណុច​ប្រទះឃើញ​ដើម្បី​រង់ចាំ ការពិនិត្យ​នៅ​ថ្ងៃទី​០៧​ កក្កដា ​ឆ្នាំ​២០១៦ ដោយសារ​ពេលវេលា​យប់ ​និង​ស្ថានភាព​ទីតាំង​មិន​អំណោយ លទ្ធផល​ត្រួតពិនិត្យ​បន្ត បញ្ជាក់​នៅ​ជូន​នៅ​ថ្ងៃទី​៧​ កក្កដា​នេះ។​

    ទន្ទឹមនេះ​សមត្ថកិច្ច សូម​អំពាវនាវ​ប្រកាស​សួររក​អត្តសញ្ញាណ​ជនរងគ្រោះ​ និងក្រុមគ្រួសារសាច់ញាតិ ​ដែល​បាត់​សមាជិកគ្រួសារ​សូម​មក​ទំនាក់ទំនង​ប៉ូលិស៕

adverise with khmeread

មតិយោបល់