adverise with khmeread 362155ee 5bc7 41f9 81c5 05d37aab8b78

កំពុង​ដើរ​ឃ្វាលគោ​ជាន់មីន​កប់​ក្នុង​ដី​ផ្ទុះ​ដាច់​ជើងឆ្វេង​

    ប៉ៃលិន ៖ បុរស​ម្នាក់​បាន​រងរ​បួស​ដាច់​ជើង​ម្ខាង បន្ទាប់ពី​គាត់​ទៅ​ឃ្វាលគោ នៅក្បែរ​ជើងភ្នំ​ហើយ​ដើរ​ជាន់មីន ដែល​កប់​នៅក្នុង​ដី​បន្សល់ទុក តាំងពី​សម័យ​សង្គ្រាម។​

    គ្រោះថ្នាក់​ខាងលើនេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង១២ ​និ​៤០​នាទី ស្ថិតនៅ​ចំណុច​ភ្នំ​រាំង ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា ក្រៅ​ខេត្ត​ប៉ៃលិន​។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​ឈ្មោះ ផុន ភួ​ន ភេទ​ប្រុស អាយុ១៨​ឆ្នាំ​រស់នៅក្នុង​ស្រុកភូមិ​កើតហេតុ​ខាងលើ បាន​រងរបួស​ដាច់​ជើង​ខាងឆ្វេង​ត្រឹម​ស្មងជើង​។​

    សមត្ថកិច្ច​បន្តថា នៅមុន​កើតហេតុ ជនរងគ្រោះ​បាន​ដើរ​ឃ្វាលគោ​នៅ​ចំណុច ភ្នំ​រាំង​រួច​ក៏បាន​ជាន់មីន បណ្តាលឱ្យ​ផ្ទុះឡើង​រង​បួស​ដាច់​ជើង​តែម្ដង​។​

    ក្រោយ​កើតហេតុ​អ្នកភូមិ និង​សមត្ថកិច្ច​បាននាំគ្នា​ជួយសង្គ្រោះ​យក រថយន្ត​ដឹក​ជនរងគ្រោះ​យកទៅ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕

adverise with khmeread

មតិយោបល់