adverise with khmeread Index

ឃាត់យុវជនម្នាក់ឆក់ទូរស័ព្ទជនជាតិឥណ្ឌា

     ភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារកណ្តាល​ទី​១​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់​បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ជនជាតិ​ឥណ្ឌា​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​២៨.១២.២០១៥​នៅ​ចំណុច​នៅ​ចំណុច​លើ​ថ្ម​ម៉ាប​មាត់ទន្លេ​ផ្លូវ​ព្រះ​ស៊ីសុ​វ​ត្តិ​ភូមិ​៥​សង្កាត់​ផ្សារកណ្តាល​១​ខណ្ឌដូនពេញ​។​
    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​សុខ ធី ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​មុខរបរ​និង​ទីលំនៅ​មិន​ប្រាកដ ។​ចំណែក​ជនរងគ្រោះ​ឈ្មោះ​ALOK KUMAR KESARY ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ជនជាតិ​ឥណ្ឌា មុខរបរ​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ Z2859284 ស្នាក់នៅ​ផ្ទះសំណាក់​លេខ​19​ផ្លូវ​លេខ​148​សង្កាត់​ផ្សារ​កណ្តាល​១​ខណ្ឌដូនពេញ។ ​ចំពោះ​ទូរ​សព្ទ័​ដៃ​ម៉ាក​MICROMAY​ពណ៌​ខ្មៅ​ដកហូត​បានប្រគល់​ឲ្យ​ជនរងគ្រោះ​វិញ​។​
    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​កសាង​សំណុំរឿង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​

adverise with khmeread

មតិយោបល់