adverise with khmeread 35f80ff400000578 3675164 image a 25 1467722777556

Balotelli អើត​ឡឺម​នៅ​ជំរំ​ហ្វឹកហាត់ ខណៈ​គ្រូបង្វឹក Klopp ដឹកនាំ​ទ័ពស្រួច​ទាំងថ្មី​និង​ចាស់​មក​ត្រៀម​សមរភូមិ EPL

    ​Jurgen Klopp មើលទៅ​ហាក់ដូចជា​រីករាយ​ខ្លាំង​ក្នុងការ​ចាប់យក​ឱកាស​ធ្វើការ​ជាមួយ​កីឡាករ​ចំណូល​ថ្មី​របស់ខ្លួន​នៃ​ឯ​ជំរំ​ហ្វឹកហាត់ Melwood ខណៈដែល​គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​បានរៀបចំ​ខ្លួន​ជាស្រេច​សម្រាប់​ការ​រដូវ​កាល​ថ្មី​នៃ​ការគ្រប់គ្រង​របស់គាត់​ទៅលើ​ក្រុម​ហង្ស​ក្រហម Liverpool ។​

​    ​កីឡាក Sadio Mane, Joel Matip និង Loris Karius បានបង្ហាញ​ខ្លួន​ទាំងអស់​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នៅ​ប្រទេស​អង់គ្លេស ខណៈ​ពួកគេ​ទាំងបី​នាក់​នេះ​ឥឡូវ​ដូចជា​ស៊ាំ​នឹង​បរិយាកាស​ជុំវិញ​តំបន់ Merseyside​។​

​    ​នៅក្នុង​សកម្មភាព​នោះ​ផងដែរ គេ​ក៏​ឃើញ​មាន​វត្តមាន​របស់ Mario Balotelli កំពុង​សើច​ក្អាកក្អាយ​ខណៈដែល​គាត់​កំពុង​កំប្លែង​លេង​ជាមួយ Dejan Lovren ទោះបីជា​អនាគត​របស់គាត់​ជាមួយ​ក្លឹប​ស្ថិតនៅក្នុង​ភាពស្រពិចស្រពិល​ក៏ដោយ​៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់