adverise with khmeread  90300132 lagosafpgetty

ការបង្ក្រាប​អ្នកលក់ដូរ​តាម​ចិញ្ចើមថ្នល់​នៅ​ទីក្រុង Lagos ធ្វើឱ្យ​អ្នកក្រ​រឹតតែ​ក្រ​

    ​Lagos ជាទី​ក្រុង​ធំជាងគេ​របស់​នី​ហ្សេ​រី​យ៉ា ដែល​ល្បី​ខាង​ការលក់ដូរ​រញ៉េរញ៉ៃ​ពេញ​ដងផ្លូវ​។ អ្នកលក់​តាម​ចិញ្ចើមថ្នល់​គ្រប់​ប្រភេទ​ទាំងអស់​គឺ​ស្ថិត​ក្នុងចំណោម​និមិត្ត​ទាក់ទាញ​តំណាងឱ្យ​ទីក្រុង​មួយ​នេះ​។​

​    ​សេចក្ដីប្រកាស​ថ្មីៗ​ដោយ​អភិបាលក្រុង Lagos លោក Akinwunmi Ambode ដែល​លើកឡើងថា​គាត់​មាន​គោលបំណង​ចាប់ខ្លួន​និង​ដាក់គុក​អ្នកលក់​តាមផ្លូវ​បានធ្វើឱ្យ​ប្រជាជន​ខឹងសម្បារ​និង​អស់ជំនឿ​ចិត្តខ្លាំង​លើ​លោក​អភិបាលក្រុង​រូបនេះ​។ នេះ​បើ​យោងតាម​វេ​ប​សាយ BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​។​

​    ​ការបង្ក្រាប​លើ​អ្នកលក់​តាមផ្លូវ​ខុសច្បាប់​គឺ​មិនមែន​កើតចេញពី​ការផ្តួចផ្តើម​ច្បាប់​ថ្មី​ទើប​នោះទេ​។ ប៉ុន្តែ​អភិបាលក្រុង​រូបនេះ​គ្រាន់តែ​ចង់​ពង្រឹង​ច្បាប់​ចាស់​ស្តីពី​ការធ្វើ​អាជីវកម្ម​តាម​ចិញ្ចើមថ្នល់ និង​ច្បាប់​ស្តីពី​ការហាម​ប្រាម​ទីផ្សារ​លក់ដូរ​ខុសច្បាប់​ឆ្នាំ ២០០៣ ប៉ុណ្ណោះ​។ ការបង្ក្រាប​នេះ​ហាក់បីដូចជា​បាន​កាត់បន្ថយ​ការកកស្ទះ ដែល​បណ្ដាលមកពី​អ្នកលក់​តាមផ្លូវ និង​អ្នកបើកបរ​។​

​    ​អភិបាល​នេះ​បាន​និយាយថា​ថា "​បញ្ហា​គឺថា​យើង​ត្រូវ​ការពង្រឹង​ច្បាប់​របស់​យើង ពីព្រោះ​យើង​មានច្បាប់​មួយ​រួចទៅហើយ​សម្រាប់​គោរព​ទាំងអស់គ្នា និង​ក្នុង​ច្បាប់​នោះ​មាន​ឃ្លា​មួយ​ចែងថា អ្នកទិញ​និង​អ្នកលក់​ត្រូវ​ទទួលខុសត្រូវ ហើយ​យើង​ត្រូវតែ​ផាកពិន័យ​ពួកគេ​ចំនួន ៩០.០០០ Naira (៣១៨ ដុល្លារ​) ឬក៏​ដាក់គុក ៦ ខែ​"​។ 

​    ​ប៉ុន្តែ​យុទ្ធនាការ​របស់លោក​អភិបាលក្រុង​ត្រូវបាន​មនុស្ស​មួយចំនួន​ចាត់ទុកជា​ការវាយប្រហា​រ​ដ៏​អយុត្តិធម៌​ទៅលើ​ពលរដ្ឋ​ជាច្រើន​នៅ​ទីក្រុង Lagos ដែល​ប្រឹង​រកស៊ី​ចិញ្ចឹម​ក្រពះ​ពឹង​ផ្អែកលើ​ការលក់ទំនិញ​បន្តិចបន្តួច​តាម​ចិញ្ចើមថ្នល់​។ ហើយ​មនុស្ស​មួយចំនួនទៀត​បាន​រិះគន់ថា ចំណាត់ការ​របស់​អភិបាលក្រុង​បានធ្វើឱ្យ "​អ្នកក្រ​រឹតតែ​ក្រ​"៕ 

ប្រភព៖ BBC

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់