adverise with khmeread 205858be ccd0 4b88 807c 95682cab48b1

អ្នកបើកបរ​ស្ទើរភ្លើង​បើករថយន្ត​បុក​ម៉ូតូ​សិស្សសាលា​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

    កំពង់ធំ ៖ សិស្សសាលា​ម្នាក់​បាន​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​បាក់ជើង​ខាងស្ដាំ​បន្ទាប់ពី​មាន​ឧ​ប​ទ្ធ​វ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ ដែល​បង្កឡើង​ដោយ​អ្នកបើក​បររថ​យន្តកា​ម​រី ​(​ឆ្លាម) ​មិន​គោរព​ច្បាប់​ចរាចរណ៍ បាន​រេច​ង្កូ​ច​ទៅបុក​ជនរងគ្រោះ​ ដែល​កំពុង​ជិះ​ម៉ូតូ​នៅ​ខាងស្ដាំ​ដៃ​នៅ​រសៀល​ថ្ងៃទី​០៦ ខែ​កក្កដា​ឆ្នាំ ២០១៦​នេះ​។ ​ស្ថិត​ត្រង់ចំណុច​ផ្លូវ​វាង ភូមិ​កំពង់ថ្ម ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក ខេត្តកំពង់ធំ។​

    ប្រភព​ព័​ត៌​មាននៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា តៃកុង​ឡាន​ឈ្មោះ​ ប៉ោង ភ័ណ្ណ ភេទ​ប្រុស អាយុ២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដូង ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ និង​អ្នករួមដំណើរ​ម្នាក់ ទៀត​ឈ្មោះ​ ឃី​ង ​វិចិត្រ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​

    ប្រភព​បន្តថា ដំបូង​គេ​បានឃើញ​យុវតី​ ដែលជា​សិស្សសាលា​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​ហុងដា​ឌុប​គ្នា​ទៅ​រៀន​គួរ​នៅ​សាលា​វិទ្យាល័យ​កំពង់ថ្ម ហើយ​ទៅ​មិនទាន់​ដល់​សាលា​ផង​ក៏​ត្រូវ​រថយន្ត​កាមរី​ឆ្លាម​បើកបរ​ប​ញ្ជ្រា​ស់ទិស​គ្នា ពី​ជើង​ទៅ​ត្បូង​ទាំង​ក្នុងស្ថានភាព​ស្រវឹង​ជោកជាំ​ហើយ​រេ​ចង្កូត​ទៅបុក​ម៉ូតូ​របស់​ជនរងគ្រោះ ​បណ្ដាលឱ្យ​ស្លាប់​ម្នាក់​ភ្លាម ​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​បាក់ជើង​ស្ដាំ​។ ក្រោយពេល​កើតហេតុ​ គេ​បានឃើញ​សមត្ថកិច្ច​ចុះមក​វាស់វែង​ដើម្បី​បញ្ជៀ​ស​ការកកស្ទះ​ចរាចរណ៍​នៅ​កន្លង​នោះ​។​

    សមត្ថកិច្ច​ជំនាញ ស្រុក​សន្ទុក​បាន​ឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ ទូច សីហា ភេទ​ស្រី អាយុ១៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​ដូង ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​ម្នាក់ទៀត​ត្រូវជា​បងស្រី​បង្កើត​ជនរងគ្រោះ​រងរបួស​ធ្ងន់​បាក់ជើង​ស្ដាំ អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយគ្នា។ ចំណែក​អ្នករបួស​ត្រូវ​សាច់ញាតិ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​ឯ​ក្រុងភ្នំពេញ។​

    ចំណែក​អ្នកបើកបរ​ដែល​បង្កហេតុ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យកមក​សាកសួរ​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​សន្ទុក ហើយ​រថយន្ត​សមត្ថកិច្ច​ជំនាញ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​សន្ទុក​ផងដែរ​៕

adverise with khmeread

មតិយោបល់