adverise with khmeread 29e34896 de6a 416b bc6a 666851b2d3fd

សមត្ថកិច្ច​ចុះ​បិទ​ទីតាំង​ផលិត​មី និង​លត​ឆា​ជា​បណ្ដោះអាសន្ន​

    សៀមរាប ​៖ ទីតាំង​ផលិត​សរសៃ​មី​លឿង និង​លត​ឆា មួយកន្លែង​ដែល​គ្មាន​ច្បាប់​អនុញ្ញាតិ ស្ថិតនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ចុះ​បិទ​បណ្តោះអាសន្ន។​

    ប៉ូលិស​និ​យា​ថា លោក​វរសេនីយ៍ឯក សឿន សេន នាយការិយាល័យ​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្តសៀមរាប បាន​ចាត់តាំង​កម្លាំង​នៅក្រោម​ឱវាទ​ចុះ​ត្រួតពិនិត្យ ទីតាំង​ផលិត​សរសៃ​មី​លឿង និង​លត​ឆា មួយកន្លែង​ដែល​គ្មាន​ច្បាប់​អនុញ្ញាតិ ស្ថិតនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប​។​

    ក្នុង​កិច្ចប្រតិបត្តិការ​ណ៍​ខាង​នេះ ដោយមាន​ការសហការ​ពី​កម្លាំង​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តសៀមរាប បាន​ចុះ​ធ្វើការ​បង្ក្រាប និង​បិទ​ទីតាំង​ជា​បណ្ដោះអាសន្ន ក្នុងករណី​ខាងលើនេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​០៦ ខែ​កក្ដ​ដា ឆ្នាំ​២០១៦​។​

    លោក​វរសេនីយ៍ឯក សឿន សេន បានឱ្យដឹងថា ទីតាំង​ផលិត​សរសៃ​មី​លឿង និង​លត​ឆា ខាងលើនេះ​ដែលមាន​ម្ចាស់​សិប្បកម្ម​ឈ្មោះ ភាវ ករុណា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ​រស់នៅក្នុង​ភូមិ សង្កាត់​ខាងលើ ហើយ​ការផលិត​សរសៃ​មី​លឿង និង​លូត​ឆា ខាងលើ​ពុំមាន​ច្បាប់​អនុញ្ញាតិ​ត្រឹមត្រូវ ដែល​អាច​បង្ក​ឱ្យ​អ្នក​ដែល​ជាវ​យកទៅ​ទទួលទាន​មាន​បញ្ហា​ដល់ សុខ​មា​ភាព​ឬ​មាន​បញ្ហា​ផ្សេងៗ​ទៀត​។ ដូចនេះ​ទើប​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​បានធ្វើ​ការសហកា​រ​ជាមួយ និង​កម្លាំង​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត បង្ក្រាប និង​បិទ​ទីតាំង​នេះ​ជា​បណ្ដោះអាសន្ន​។​

    លោកនាយ​ការិយាល័យ​បាន​បន្តថា បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ប្រគល់ជូន​កម្លាំង​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​យកទៅ​ធ្វើការ​សាកសួរ​ស្រាវជ្រាវ​និង​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​បន្ត​៕

adverise with khmeread

មតិយោបល់